បុរសជាប្ដីនិងប្រពន្ធមួយគូបានស្លាប់ ខណៈក្មួយបានបាញ់ប្រហារ បណ្ដាលឱ្យស្លាប់ទាំងពីរនាក់នៅក្នុងឈាម។
អំពើឃាតកម្មនេះបានកើតឡើង ថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ2023 នៅត្រង់ចំណុចចម្ការ បុស្សហ្លុង ចំង្ងាយពីភូមិ២៥គីឡូម៉ែត្រ ស្តិតក្នុងឃុំធ្មា ស្រុកជ័យសែនខេត្តព្រះវិហារ។
សមត្ថកិច្ចខេត្តព្រះវិហារ បានឱ្យដឹងថា ករណីឃាតកម្មគិតទុជាមុន នេះ បង្កឡើងដោយជនស្ស័យឈ្មោះ អាំ ឡាម ភេទ ប្រុសអាយុ ២៩ឆ្នាំ រស់នៅភូមិធ្មាឃុំធ្មា ស្រុកជ័យសែន។
សមត្ថកិច្ចបានបន្តថា ជនសង្ស័យ បានយកកាំភ្ងើងកែច្នៃ (កាប៊ិន) ទៅបាញ់ជនរងគ្រោះ ទាំងពីរនាក់ប្តីប្រពន្ធ ស្លាប់នៅចំម្ការស្រែ ដោយសាកសពស្លាប់ ឆ្ងាយពីគ្នា ១០០ម៉ែត្រ ហើយជនសង្ស័យត្រូវជាក្មួយបង្កើតជនរងគ្រោះ។
ជនរងគ្រោះ ឈ្មោះ រស់ តឿ ភេទ ប្រុសអាយុ ៦៧ ឆ្នាំរស់នៅភូមិ ធ្មាឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ជាប្តី ចំណែកឈ្មោះ មាស រី ភេទ ស្រីអាយុ ៥៩ឆ្នាំជាប្រពន្ធ។
សមត្ថកិច្ចខេត្តព្រះវិហារបញ្ជាក់ថា មូលហេតុ ជនស្ស័យត្រូវជាក្មួយបង្កើត របស់ជនរងគ្រោះ ចោទថា ជនរងគ្រោះទាំងពីរនាក់ គាត់ចេះអំពើអាបធ្មប់។
បច្ចុប្បន្នសាកសពប្តី.ប្រពន្ធត្រូវបានកូនចៅយកមកធ្វើបុណ្យតាមប្រពៃណីខ្មែរ។ ចំណែកជនសង្ស័យត្រូវបានសមត្តកិច្ចបញ្ជូនមកអធិការដ្ថាននគរបាលស្រុកជ័យសែន ដើម្បីកសាងសំនុំរឿងទៅតាមនិតិវិធីច្បាប់៕

