ខេត្តសៀមរាប៖ឯកឧត្តមបណ្ឌិតឧកញ៉ាសៀង ណាំ អ្នកតំណាងរាស្ត្រខេត្តសៀមរាប បានចូលរួមឧបត្ថម្ភថវិកា ដល់គ្រួសាររងគ្រោះ រថយន្តធ្លាក់ពីភ្នំគូលែន។
ឯកឧត្តមបណ្ឌិតឧកញ៉ា សៀង ណាំ បានឲ្យដឹងថា
ខ្ញុំបាទបានចូលរួមថវិកា បុណ្យសព និងជូនអ្នករបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សរុប ១០លាន ៦សែនរៀល។
ឯកឧត្តមបណ្ឌិតឧកញ៉ា សៀង ណាំ បានបញ្ជាក់ថា
នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំបាទបានទទួលដំណឹងដ៏រន្ធត់មួយ ករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅលើផ្លូវចុះពីលើខ្នងភ្នំគូលែន ស្រុកស្វាយលើ ដែលបណ្ដាលឱ្យមនុស្សស្លាប់ ចំនួន ៧នាក់(ស្រី ៣នាក់) និងរបួស ចំនួន ១៨នាក់(ស្រី ៩នាក់) ជាប្រជាជនរស់នៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់។
សូមវិញ្ញាណក្ខ័ន្ធនៃសព ជនរងគ្រោះទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមជូនពរដល់បងប្អូនក្មួយៗទាំងអស់ ដែលរងរបួសកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សូមឆាប់បានជាសះស្បើយត្រឡប់មកជួបជុំក្រុមគ្រួសារវិញ៕ដោយនាគខៀវ

