ឡានបុ..កមនុស្សដើរឆ្លងផ្លូវ បណ្ដាលឱ្យស្លា..ប់ម្នាក់ នៅស្រុកពួក

0

ខេត្តសៀមរាប៖នារីម្នាក់ដើរឆ្លងផ្លូវត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅទី២៨ ខែវិច្ឆកា ឆ្នាំ២០២៣ វេលាម៉ោង ០២ រំលងអាធ្រាត លើផ្លូវក្រាលកៅស៊ូ លេខ២០២ ស្ថិតនៅក្នុងភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តមិនស្គាល់អត្តសញ្ញាណ បើកទិសដៅពីត្បូង ទៅជើង បានបុកជាមួយមនុស្សដើរ ឈ្មោះ លាំ ជិញ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាប (មានសតិមិនគ្រប់)បណ្ដាល ស្លាប់តែម្ដង។

សមត្ថកិច្ចបានបន្តថា តាមការសន្និដ្ឋានបឋម មូលហេតុ អាច ភាគីរថយន្តបើកបរ មានល្បឿនលឿន ខ្វះការ ប្រុងប្រយ័ត្ននិងអ្នកដើរឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន៕