ខេត្តពោធិ៍សាត់៖សង្កាត់ជលផលស្រុកកណ្ដៀងដឹកនាំកម្លាំងចម្រុះ បានចុះត្រួតពិនិត្យ បង្ការ ទប់ស្កាត់ និងបង្ក្រាបវទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ នៅលើផ្ទៃបឹងទន្លេសាប។
ការចុះបង្ក្រាបនេះធ្វើឡើង នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ ដោយមានកម្លាំងសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផល កណ្ដៀង ដឹកនាំដោយ លោក ហុក ម៉េងអាន នាយរងផ្នែកក្រគរ សហការណ៍ជាមួយ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មន្រ្តីបរិស្ថាន និងកងរាជអាវុធហត្ថស្រុក ដែលមានកម្លាំងសរុបចំនួន ១៣ នាក់ ប្រើប្រាស់មធ្យោបាយ កាណូត០៤គ្រឿង បានចេញប្រតិបត្តិការ ត្រួត ពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុចចុងព្រែករាំងទិល ភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
លោក ហុក ម៉េងអាន នាយរងជលផលផ្នែកក្រគរ បានបញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការ ចុះបង្ក្រាបនេះដែរ សមត្ថកិច្ចយើងបានរុះរើ និងបំផ្លាញចោល នូវ របាំងស្បៃមុងចំនួន ៧ខ្សែ ប្រវែង១៥០០ម៉ែត្រ លូកងស្បៃមុងចំនួន ១៦មាត់ បង្គោលចំនួន៤៩០ដើម នឹងចាក់លែងកូនត្រីចំរុះទម្ងន់ ៣០ គីឡូក្រាម ចូលក្នុងទន្លេវិញ៕

