ខេត្តសៀមរាប៖គ្រោះថ្នាក់ចរាចរណ៍មួយនៅស្រុកសូទ្រនិគមបណ្ដាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចមុខស្ថានីយ៍ប្រេង ភីធីធី ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សមត្ថកិច្ចស្រុកបានប្រាប់ថាគ្រោះថ្នាក់ចរាចណ៍នេះ រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AA.5059 បើកបរដោយឈ្មោះអៀង ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិឬស្សីខ្លាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប បើកបរតែម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត បានបុកអ្នកបើកបររថយន្តម៉ាក Hyundai ម្នាក់ដែលឈប់រថយន្ត ចុះចងតង់កៅស៊ូលើផ្លូវទិសដៅក្បាលរថយន្តពីលិចទៅកើត (របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យខេត្ត) ពេលបុកប៉ះអ្នកបើកបររថយន្តរួច អ្នកបើកបរម៉ូតូ និងម៉ូតូ បានខ្ទាតដួលទៅលើផ្លូវជាតិ ហើយមានរថយន្តមិនស្គាល់អត្តសញ្ញាណ ០១គ្រឿងបើកបរទិសដៅពីលិចទៅកើត បានជាន់អ្នកបើកបរម៉ូតូបណ្ដាលអោយស្លាប់នៅនឹងកន្លែងកើតហេតុ រួចបើករត់គេចខ្លួនទៅទិសខាងកើតបាត់ទៅ។
សមត្ថកិច្ចបានបន្តថា អ្នកស្លាប់ឈ្មោះអៀង ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិឬស្សីខ្លាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប (អ្នកបើកបរម៉ូតូ)។
អ្នករបួសធ្ងន់ឈ្មោះភឿង សុផល ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ស្រុកគូលេន ខេត្តព្រះវិហា ជាអ្នកបើកបររថយន្តម៉ាកHyundai។
បច្ចុប្បន្ន សាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី អ្នករបួសបញ្ជូនទៅមន្ទីរពេទ្យខេត្ត ឯវត្ថុតាងម៉ូតូរក្សាទុកនៅកន្លែងប៉ុស្តិនគរបាលរដ្ឋបាលកៀនសង្កែ៕

