ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ប្រាប់ថាបានលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ៥ និង២៥នាទី ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ត្រង់ចំណុចខាងកើតភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះ មានឈ្មោះ វន់ វឹង ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិស្ពានថ្មី ឃុំលាងដៃ ស្រុកអង្គរធំ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះជាមនុស្សសតិមិនគ្រប់ (ឆ្គួត) ដោយជនរងគ្រោះ បានបាត់ពីផ្ទះរយៈពេល០៣ថ្ងៃមកហើយ តាំងពីថ្ងៃសុក្រទី០៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២ ជិត០៣ទៀបភ្លឺ ដោយដើរចេញបាត់ពីផ្ទះ លុះនៅព្រឹកវេលាប្រហែលម៉ោង០៥:១០នាទី បងថ្លៃជនរងគ្រោះមានឈ្មោះ ថា និងក្រុមគ្រួសារ បាននាំគ្នាដើររកជនរងគ្រោះបន្តទៀត ក៏ប្រទះឃើញសាកសពជនរងគ្រោះ បានស្លាប់ក្នុងទឹក ក៏បានរាយការណ៍ជូនមេភូមិ និងប៉ូលិសរដ្ឋបាលលាងដៃ និងកម្លាំងជំនាញ។
បើតាមសមត្ថកិច្ច ធ្វើតាមការពិនិត្យវិច័យ លើជនរងគ្រោះពិតជាស្លាប់ដោយសារការលង់ទឹកពិតប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP