ខេត្តសៀមរាប៖ប៉ូលិសក្រុងថា ក្រោយពីសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនបានរត់ពីសមត្ថកិច្ច ក្រោយពេលដែលពួកខ្លួនយកកាំបិតដេញកា,ប់គូរជម្លោះមិនបានសម្រេច។
ជនសង្ស័យបានសារភាពថាមូលហេតុ: ដោយសារក្រុមជនសង្ស័យ ខឹងនឹងក្រុមជនរងគ្រោះនិយាយឌឺដង ដាក់ពួកខ្លួន។
១-ឈ្មោះរុំ ប៊ុនរ៉ង ហៅ ចេក ភេទប្រុស អាយុ២១ឆ្នាំ មុខរបរចុងភៅ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
០២-ឈ្មោះផាត សាអង្គ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិគោរដ្ឋាន ឃុំអូរអំបិល ស្រុកសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ និងទីលំនៅបច្ចុប្បន្ននៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
០៣-ឈ្មោះភួយ សុភា ភេទប្រុស អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិចុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ឯបក្ខពួកជនសង្ស័យ(គេចខ្លួន) កម្លាំងនគរបាលកំពុងស្រាវជ្រាវបន្ត។
ប៉ូលិសក្រុងសៀមរាប ថា ការឃាត់ខ្លួននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០២:០០នាទី កម្លាំងសមត្ថកិច្ចបានល្បាតក្នុងភូមិសាស្រ្ត ក្នុងក្រុងសៀមរាប។
សូមជម្រាបថា៖ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០២:៥០នាទី នៅចំណុចផ្លូវបំបែកក្បែរសាលារៀនអារីហ្សូន ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សា (ដេញកា,ប់មនុស្ស ហេីយកា,ប់ម៉ូតូ) បង្កឡេីងដោយជនសង្ស័យខាងលេី រួមទាំងបក្ខពួក ដោយពួកខ្លួនបានកា,ប់ម៉ូតូ និងបានយកផ្លាកលេខទៅបោះចោល នៅតាមផ្លូវទៅខេត្តបន្ទាយមានជ័យ ចំណែកម៉ូតូក្រោយពីធ្វើសកម្មភាពហើយខ្លួនបានប្តូរអាវម៉ូតូពីពណ៌ស ទៅពណ៌ខ្មៅ នៅខេត្តបន្ទាយមានជ័យ។
បើតាមប៉ូលិស វត្ថុតាងដកហូតបាន ម៉ូតូជនសង្ស័យចំនួន ២គ្រឿង កាំបិតព្រា កែច្នៃចំនួន២ដើម ត្ត្រូវបាត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕