ដុតធូកទៀនថ្ងៃសីល បណ្ដាលឲ្យឆេះផ្ទះ រហូតស្លា..ប់មន្ត្រីយោធាម្នាក់

ភ្នំពេញ៖មន្ត្រីយោធាមួយរូបបានស្លាប់ក្នុងហេតុការណ៍អគ្គីភ័យមួយ។

ហេតុការណ៍បានកើតឡើងវេលាម៉ោង​០០:៤០នាទី​ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ​ឆ្នាំ​២០២៣ ​នៅ​ចំណុច​ផ្លូវ​បេតុង ​ភូមិ​តិក្ខប្បបញ្ញោ​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ​សែន​ជ័យ​។

សមត្ថកិច្ចបានរាយការណ៍ថា ជនរងគ្រោះឈ្មោះ​ ឡាច ​សាម៉ុន​ ភេទ​ប្រុស​ អាយុ​៦៥ឆ្នាំ​ មុខរបរ មន្រ្តីយោធាចូលនិវត្តន៍ (ឆេះខ្លោចស្លាប់នៅជាន់ឡៅតឿ)។ ម្ចាស់​ផ្ទះ​ឈ្មោះ​ ម៉ុន​ លក្ខិណា​ ភេទ​ស្រី​ អាយុ ​២០ឆ្នាំ​(ត្រូវជាកូន)។

សមត្ថកិច្ចបានបន្តថាផ្ទះដែលរងការឆេះប្រភេទថ្មក្រោម​ឈេីលេី​ ឆេះអស់ប្រម៉ាណ80% សម្ភារខូច​ខាត​ ទាំងស្រុង។ មូលហេតុ​ បណ្តាលពីការដុតធូកទៀនថ្ងៃសីល។
​​ករណី​អគ្គិភ័យនេះ​ ប្រេីប្រាស់​រថយន្តពន្លត់​អគ្គីភ័យ​ អស់​ចំនួន​ ១២គ្រឿងបាន​ រលត់​នៅ​ វេលា​ម៉ោង​ ១:១៥នាទីឈានចូលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។ បច្ចុប្បន្នសពរង់ចាំសមត្ថកឹច្ចជំនាញធ្វើកោសល្យវិច័យ៕