ខេត្តសៀមរាប៖ ក្លាយជាទំនាស់សម្ដី បង្កជាហិង្សា កាប់គ្នា បណ្ដាលឲ្យរបួស។ ចំណែកជនសង្ស័យបានរត់គេចខ្លួន។ ហេតុការណ៍បានកើតឡើងវេលាម៉ោង១៨និង០០នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃលាន ឃុំពពេល ស្ upរុកសូទ្រនិគម ខេត្តសៀមរាប។
ជនរងគ្រោះឈ្មោះជូរ ម៉ាប់ ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិ,ឃុំកើតហេតុ។ ជនសង្ស័យឈ្មោះជូរ ចាន់នី ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ។ សមត្ថកិច្ចបានឲ្យដឹងថាករណីនេះមូលហេតុស្រវឹងស្រាទាស់សម្ដីគ្នា វាយប្រវាយប្រតប់គ្នា ហើយកាប់គ្នាទៅវិញទៅមកតែម្ដង។ ក្រោយកើតហេតុ ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យស្រុក។ ដោយឡែក ជនសង្ស័យរត់កេចខ្លួន៕SRP
ស្រវឹងស្រា ទំនាស់សម្ដី កាប់គ្នា ទៅវិញ ទៅមក ជនសង្ស័យ រត់គេចខ្លួន