ខេត្តកំពង់ចាម៖ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ (COVID-19) ដែលបាននឹងកំពុងរីករាលដាលក្នុងព្រះរាជាណាចក្រកម្ពុជា លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សម្រេចផ្តល់ប្រាក់បៀវត្ស ជាអភិបាលខេត្តកំពង់ចាម ចំនួន០៧ខែ ចាប់ពីខែមេសា ដល់ខែតុលា ឆ្នាំ២០២០ ជូនគណ:កម្មការជាតិប្រយុទ្ធនឹងជំងឺកូវីត១៩៕SRP

