ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល ខេត្តសៀមរាប នៅរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានជួបសម្តែងការគួរសមជាមួយ លោក Kawaguchi Masaki ប្រធានការិយាល័យកុងស៊ុល ជប៉ុន ប្រចាំខត្តសៀមរាបនិងប្រតិភូ នៅរដ្ឋបាលខេត្តសៀមរាប
ដោយមានការអញ្ជើញចូលរួមពី លោក នាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ លោក នាយកទីចាត់ការអន្តរវិស័យ និងតំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធនានា។
ឯកឧត្តម អភិបាលខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Kawaguchi Masaki ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អជាមួយរដ្ឋបាលខេត្តសៀរាប។
ជាមួយគ្នានេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចប្រជាជនជប៉ុន ដែលបាននិងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តសៀមរាបផ្ទាល់លើវិស័យសេដ្ឋកិច្ច អប់រំ វប្បធម៌ ទឹកស្អាត និងការជួសជុលប្រាង្គប្រាសាទនានា ក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។ល។
លោក ប្រធានការិយាល័យកុងស៊ុល បានថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្ត និងបន្តគាំទ្រជួយជម្រុញការអភិវឌ្ឍខេត្តសៀមរាប ជាពិសេគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានា ឱ្យកាន់តែប្រសើរឡើងថែមទៀត៕