រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកឌិត ទីណា បានអះអាងថា តម្លៃស្រូវនៅខេត្តបាត់ដំបង ហាក់មានតម្លៃខ្ពស់។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណា បានអះអាងតាមបណ្ដាញសង្គមថា ៖ ថ្លៃស្រូវនៅបាត់ដំបង ជាក់ស្តែង ធៀបនឹងចលនាបំភ្លៃលើបណ្ដាញសង្គម។
រដ្ឋមន្ត្រីបន្តថា ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញ តែនៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រង៉ែ សមរម្យ ជូនកសិករមានប្រាក់ចំណេញ។ លោកថាទៅមុខ ស្រូវពូជសែនក្រអូប និងផ្ការំដួលរបស់ខ្មែរយើង នឹងទទួលការគាំទ្រខ្ពស់ ពីគោលនយោបាយពូជសុទ្ធ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងកសិកម្ម លោកឃឹម ហ្វីណង់ ក៏បានបញ្ជាក់ផងដែរថា ៖ ថ្លៃស្រូវខែនេះ ឆ្នាំនេះ ថ្លៃជាងថ្លៃស្រូវខែនេះឆ្នាំមុន និងឆ្នាំណាៗទាំងអស់ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ សូម្បីតែថ្លៃជីឆ្នាំនេះ ក៏ថោកជាងឆ្នាំ២០២១ និង២០២២ដែរ។
អ្នកនាំពាក្យបន្តថា នេះគឺជាទិន្នន័យជាក់ស្តែង ចេញពីសហព័ន្ធស្រូវអង្ករកម្ពុជា។ សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ ដែលមិនស្ថិត នៅក្នុងវិស័យកសិកម្មនឹងអាចទទួលបានព័ត៌មានពិត ពីឯកឧត្តមរដ្ឋមន្ត្រី៕

