ខេត្តសៀមរាប៖ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ ប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ប្រាក់ សោភ័ណ ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប។
ពិធីប្រកាសនេះធ្វើឡើង នៅរដ្ឋបាលខេត្តសៀមរាប
នៅរសៀល ថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសៀមរាបជាច្រេីនរូបផងដែរ៕ដោយនាគខៀវ

