ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌនគរបាលខេត្តសៀមរាបធ្វើការឃាត់ខ្លួន ក្រោយប្រើអំពើហិង្សាកាប់ប្រហារទៅលើប្រពន្ធ។
ការឃាត់ខ្លួននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅភូមិតាងួន ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
ប៉ូលិសបានប្រាប់ថា កាលពីវេលាម៉ោង២៤ និង៣០នាទី ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បុរសជាប្តីបានទៅសុំប្រពន្ធ (អនីតិសង្វាសជន) ត្រូវរ៉ូវគ្នាវិញតែប្រពន្ធមិនព្រម កើតភ្លើងប្រច័ណ្ឌ កាប់ប្រពន្ធជាច្រើនប៉័ងតោ បណ្តាលឲ្យរបួស ហើយជនបង្កបានរត់គេចខ្លួនបាត់។
ប៉ូលិសបន្តថា បន្ទាប់ពីទទួលបណ្តឹងជនរងគ្រោះ និងស្តាប់បំភ្លឺសាក្សី កម្លាំងនគរបាលជំនាញ បានចុះធ្វើការស្រាវជ្រាវ ឈានដល់ ឃាត់ខ្លួន នៅស្រុកជីក្រែង។
តាមការស្តាប់ចម្លើយ ឈ្មោះ ស៊ុ ឈង់ ភេទប្រុស អាយុ ៤៤ឆ្នាំ បានឆ្លើយសារភាពថា នៅអំឡុងឆ្នាំ២០១៩ រូបខ្លួននិងជនរងគ្រោះឈ្មោះ គង់ ដានី ភេទស្រី អាយុ៤៨ឆ្នាំ បានរួមរស់ជាមួយគ្នាបែបអនីតិសង្វាសជន ហើយចាប់តាំងពីចុងឆ្នាំ២០២០ មកខ្លួនតែងតែមានទំនាស់ជាមួយជនរងគ្រោះ ជាបន្តបន្ទាប់ ដោយសារជនរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសផ្សេងទៀត។
ជនសង្ស័យថាក្រោយធ្វើសកម្មភាព ខ្លួនបានយកកាំបិតតាំងតោ ទៅបោះចោលនៅក្រោយផ្ទះជនងរងគ្រោះ ហើយបានបើកម៉ូតូគេចខ្លួនទៅផ្ទះម្តាយម៉ីង នៅស្រុកជីក្រែង។
បច្ចុប្បន្ននគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
បើតាមប៉ូលិស ករណីនេះបុរសជាប្ដីបានទៅសុំប្រពន្ធ (អនីតិសង្វាសជន) ត្រូវរ៉ូវគ្នាវិញតែប្រពន្ធមិនព្រម កើតភ្លើងប្រចណ្ឌ កាប់ប្រពន្ធបណ្តាលឲ្យរងរបួសតែម្ដង៕

