សាហាវណាស់ កាប់បុរសម្នាក់បណ្ដាលឲ្យស្លាប់នៅក្នុងថ្លុកឈាម ហើយបន្តកាប់ប្រពន្ធជនរងគ្រោះ ថែមទៀត ដោយសារតែ…

0

បុរសជាប្ដីបានស្លាប់នៅនឹងកន្លែងកើតហេតុក្នុងថ្លុកឈាម ខណៈប្រពន្ធបានរងរបួសធ្ងន់ហើយត្រូវបានគេជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ។

សមត្ថកិច្ចបានប្រាប់ថា អំពើឃាតកម្មនេះ នៅ​យប់​ថ្ងៃ​ទី​ ២៦ ខែសីហា ឆ្នាំ២០២៣ វេលា​ម៉ោង​១៩ និង១៣នាទី​ នៅចំណុចរោង​ចាំ​ចម្ការ​ ភូមិ​ស្រែ​រំដួល​ ឃុំ​ដង​ក្ដារ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​។

សមត្ថកិច្ចបានបន្តថា ជនដៃដល់ ឈ្មោះ​ សុខ​ ណេន​ ភេទ​ប្រុស​ អាយុ​ ៣៨ឆ្នាំ​ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​រោង​ចាំ​ចម្ការ​ភូមិ ឃុំ កើតហឹតខាងលើ បាន​កាប់​ទៅ​លើ​ឈ្មោះ​ ប្រុញ​ ភេទ​ប្រុស​អាយុ​ ៣៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​ ហើយ​បាន​បន្តកាប់​ឈ្មោះ​ ថន​ ថាញ់​ ភេទ​ស្រី​ អាយុ​៤១ (ប្រពន្ធ​ប្រុញ​) បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​និង​ត្រូវ​បាន​អ្នក​ជិត​ខាង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​លើ​។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនេះ មមូលហេតុ ឈ្មោះ​ សុខ​ ណេន​ និង​ឈ្មោះ​ប្រុញ​ បាន​អង្គុយ​ផឹក​សុី​ស្រវឹង​ហើយ​ឈ្លោះ​ប្រកែក​គ្នា​។ ក្រោយធ្វើសកម្មភាព ជនដៃដល់ បានរត់គេចខ្លួនបាត់ សមត្ថកិច្វកំពុងចុះស្រាវជ្រាវតាមចាប់ខ្លួន៕ដោយនាគខៀវ