ចេះតែមានក្មេងប្រុសអាយុ១៦ឆ្នាំ ចាប់រំលោភអ្នកអាយុ៣៥ឆ្នាំ

ចេះតែមានក្មេងប្រុសអាយុ១៦ឆ្នាំ ចាប់រំលោភអ្នកអាយុ៣៥ឆ្នាំ

នគរបាលស្រុកសូទ្រនិគមបានឃាត់ខ្លួនយុវជនម្នាក់ ករណី រំលោភសេពសន្ថវ: បានសម្រេច។ ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បន្ទាប់ពី ជនរងគ្រោះ បាននិយាយរឿងរ៉ាវប្រាប់បងស្រី របស់ខ្លួន ហើយនាំគ្នានាំទៅប្ដឹងនៅនគរបាលស្រុក។

ហេតុការណ៍រំលោភនៅវេលាម៉ោង០១រំលងអធ្រាត ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅចំណុចក្រោមផ្ទះរបស់ ឈ្មោះព..ន ម.. ភេទស្រី (ជាបងស្រីរបស់ជនរងគ្រោះ) ស្ថិតនៅក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម។

ជនសង្ស័យឈ្មោះសំ កក្កដា ហៅចយ ភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្ស មានទីលំនៅឃុំដំដែក ស្រុកសូទ្រនិគម។

ជនរងគ្រោះឈ្មោះព..ន ម.. ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ (ពិការស្វិតដៃ) រស់នៅក្នុងភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម។

របាយការណ៍បានបង្ហាញថានៅវេលាម៉ោង០០.៣០ នាទី ថ្ងៃទី១  ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យ បានមកលេងទូរស័ព្ទ នៅក្រោមផ្ទះរបស់បងស្រីជនរងគ្រោះ រហូតដលម៉ោង១ រំលងអាធ្រាត ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យ បានធ្វើសកម្មភាពយកខ្សែលីឡុងពណ៌ខ្មៅ មកចងដៃ ជនរងគ្រោះព័ទ្ធទៅក្រោយខ្នង និងយកកន្សែងពោះគោ មកចងមាត់កុំឱ្យស្រែកឮ ហើយចាប់សម្រាតខោរំលោភបានសម្រេច ដោយក្នុងពេលនោះ ជនរងគ្រោះ ក៏ខំប្រឹងរើបំរាស់ដែរ តែរើពុំរួច ព្រោះជនរងគ្រោះ ពីការអវៈជីវៈ។

របាយការណ៍បន្តថា ពេលជនសង្ស័យរំលោភរួច បានដេកលេងទូរស័ព្ទ លើអង្រឹងក្រោមផ្ទះ បងស្រីជនរងគ្រោះ ធម្មតា លុះព្រឹកឡើង ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះ បាននិយាយរឿងរ៉ាវប្រាប់បងស្រី ហើយបងស្រីជនរងគ្រោះ ក៏បាននាំជនរងគ្រោះ ទៅប្ដឹងនៅអធិការនគរបាលស្រុកតែម្ដង។

បើតាមរបាយការណ៍បន្តថា បច្ចុប្បន្នជនសង្ស័យ រូបនេះ ត្រូវបាននគរបាលឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕ដោយនាគខៀវ