មន្ត្រីយោធាមួយរូបបានទទួលមរណភាពនិងម្នាក់ទៀតបានរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១៦និង៤៥ នាទី ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅភូមិអូរបាត់ដាវ សង្កាត់ បន្សាយរក្ស ក្រុងសំរោង ខេត្តរមានជ័យ ទល់មុខស្ដង់ដំឡូងមី។
សមត្ថកិច្ចខេត្តឧត្តរមានជ័យ បាននិយាយថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវៀងម៉ូតូ និងរថយន្តថៃដឹកដំឡូងមី ម៉ាកហ៊ីណូពាក់ផ្លាកលេខ 08-8435 ពណ៌ទឹកប្រាក់ និងម៉ូតូម៉ាកហុងដា ០២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឧត្តរមានជ័យ1E-9214 ជិះដោយមន្ត្រីយោធា២រូប។
សមត្ថកិច្ចបាននិយាយថា ជនរងគ្រោះ ទី១ឈ្មោះ ណាំ រាំង អាយុ៤១ ឆ្នាំ (ស្លាប់) ទី២ឈ្មោះ សែចន្ធី អាយុ៣៨ ឆ្នាំ រងរបួសធ្ងន់។ អ្នកទាំង២រស់នៅ ភូមិសំរោងសែនជ័យ២ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចដដែលបញ្ជាក់ថាជនរងគ្រោះទាំងទាំង២ ជាទាហានវីរៈ ៤២៤ កងពលលេខ៤២ បានជិះម៉ូតូបុកជាមួយឡានដឹកឡូងមី បណ្ដាលឲ្យស្លាប់និងរបួសតែម្ដង។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ៕ដោយនាគខៀវ