ជនសង្ស័យចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធ អំពើរលួច(លួចដំឡូងមី)។
ហេតុការណ៍លួចវេលាម៉ោង១៩និង៤០នាទី យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចចម្ការដំឡូងមី ស្ថិតក្នុងភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប។ ចំណែកការឃាត់ខ្លួនធ្វើឡើង នៅព្រឹក ថ្ងៃសុក្រនេះ ដោយនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋានស្រុកបន្ទាយស្រី។
សមត្ថកិច្ចស្រុកមន្ទាយស្រីបានឲ្យដឹងថាជនសង្ស័យ៖ ១/ឈ្មោះ រ៉ម ទ្រាភេទប្រុសអាយុ២៩ឆ្នាំមុខរបរកសិករ រស់នៅភូមិប្រីយ៍ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រី ខេត្តសៀមរាប (មុខសញ្ញាជាប់ពន្ធនាគារករណីបង្ករគ្រោះថ្នាក់ចរាចរណ៍)។ ២ឈ្មោះ កែវ ឌី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រីយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ជាម្ចាស់ចម្ការដំឡូងមី ឈ្មោះលាម លន់ ភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិជប់តាសោម ឃុំពាក់ស្នែង ស្រុកអង្គរធំខេត្តសៀមរាប។ ជនសង្ស័យទាំង០២នាក់ បានសារភាពថា ខ្លួនពិតជាបានលួចដំឡូងមី ពិតប្រាកដមែន ដោយជីកបានប្រហែល៣០០ គីឡូក្រាម ក៏ម្ចាស់គេមកទាន់។
បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងម៉ូតូC១២៥ចាស់ពណ៌ខ្មៅ ស្លាកលេខ សៀមរាប ១A ៦១៧៧ សណ្តោងរុីម៉ក ពណ៌ខៀវ ត្រូវបាននគរបាលកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕ដោយនាគខៀវ