សម្ដេច ហ៊ុន សែន៖ ពេលកូនក្លាយជានាយករដ្ឋមន្ត្រី របស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍនិង ភាពសុខសាន្តប្រជាជន

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថាពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិង
ភាពសុខសាន្តរបស់ប្រជាជន។

ការអះអាងបែបនេះ នៅក្នុង​ Twitter ផ្លូវការរបស់សម្តេច ថ្ងៃទី​ ២៦កក្កដា ដោយសម្តេចបានបង្ហោះសារដ៏មានអត្ថន័យបំផុត ដែលចងចាំជានិច្ចក្នុងជីវិតតស៊ូ​ ” វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបាន ប្រកាសថា ហ៊ុន ម៉ាណែត នឹងក្លាយជា នាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្ត្រី នាថ្ងៃ២២សីហា២០២៣ ខាងមុខនេះ។

សម្ដេចបន្តថា ល្ងាចនេះទូរទស្សន៍បាយ័នចាក់ផ្សាយ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ភាគ៧២ គឺចំពេលដែល ម៉ាណែតចាកផ្ទៃម្តាយ ថ្ងៃ២០តុលា ១៩៧៧។
ជីវិតកូនពិតជាកំសត់ណាស់ តែកូនជាមួយម្តាយបានខិតខំរស់ដើម្បីជួបជុំ ជាមួយពុកវិញ៕ដោយនាគខៀវ