ក្មេងប្រុសម្នាក់បានរងរបួសធ្ងន់ខណៈដើរឆ្លងផ្លូវត្រូវបានរថយន្តបុកចំពេញទំហឹង។ ហេតុការណ៍បានកើតឡើងនៅនៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណត់ផ្លូវជាតិលេខ៦។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករដោយរថយន្តក្រុមហ៊ុនឡាវីតា ដឹកអ្នកដំណើរ ម៉ាក Ford transit ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1Y.0740 បើកបរដោយឈ្មោះទាំ យូសុះ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិបាកាវ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកក្នុងទិសដៅពីលិច ទៅកើតបានបុក ក្មេងឆ្លងផ្លូវជាតិ បណ្ដាលឲ្យរបួសធ្ងន់។
ជនរងគ្រោះមានក្មេងរងគ្រោះឈ្មោះហ៊ន់ ជីងរ៉ូ ភេទប្រុស អាយុ៧ឆ្នាំ។
បច្ចុប្បន្នក្មេងរងគ្រោះបញ្ជូន ទៅមន្ទីរពេទ្យបង្អែកស្រុក។ ឯវត្ថុតាងរថយន្តរក្សាទុកនៅកន្លែងនគរបាលស្រុក៕ដោយនាគខៀវ