បុរសម្នាក់បើកម៉ូតូក្នុងល្បឿនលឿនទៅបុកគូទរថយន្តពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃទី20 ខែកក្កដា ឆ្នាំ2023 វេលាម៉ោង 22និង30នាទី លើផ្លូវជាតិលេខ 6ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 365និង366 ស្ថិតនៅភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប រវាងរថយន្តធុនធំនិងម៉ូតូ។
គ្រោះថ្នាក់ចរាចរណ៍ នេះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផ្លាកលេខ បាត់ដំបង 1A.6334 បើកបរដោយឈ្មោះ រ៉េត ជួន អាយុ 27ឆ្នាំ ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប មានទិសដៅពីលិច ទៅកើត (ពាក់មួកសុវត្ថិភាព មិនត្រឹមត្រូវ មិនដាក់គន្លឹះសុវត្ថិភាព បានបុករថយន្តពីក្រោយម៉ាក HINNO ពណ៌ បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A.6066 មានសណ្តោងរ៉ឺម៉ក ពីក្រោយម៉ាក TILER ផ្លាកលេខ 4A.3064 បើកបរដោយឈ្មោះ ត្រង ឡងឌី ភេទប្រុស អាយុ39ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចតនៅលើផ្លូវខាងត្បូងបែរក្បាល ទៅទិសខាងកើត (មានបើកភ្លើងស៊ីញ៉ូឆ្វេងស្តាំត្រឹមត្រូវ)។
ករណីនេះបណ្តាលអោយរបួសមនុស្សធ្ងន់ឈ្មោះ រ៉េត ជួន។ ខូចម៉ូតូធ្ងន់១គ្រឿង និងខូចរថយន្តស្រាល ១គ្រឿង។ មូលហេតុគ្រោះថ្នាក់ បណ្តាលពីអ្នកបើកបរម៉ូតូបើកមានល្បឿនលឿនក្នុងស្ថានភាពស្រវឹង។
ក្រោយកើតហេតុកម្លាំងជំនាញបានចុះវាស់វែង និងដកហូតវត្ថុតាងទាំងពីគ្រឿងមករក្សាទុកនៅអធិការដ្ឋាន និងនាំអ្នកបើកបររថយន្តមកសាកសួរនៅអធិការដ្ឋានដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ដោយនាគខៀវ