ជនសង្ស័យបានសារភាពថា បានធ្វើសកម្មភាពយកដំបងឬស្សី វាយទៅលើប្រពន្ធ ឈ្មោះ ឆួយ វន អាយុ ៤៨ឆ្នាំចំនួន៣០ដំបង បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។
ជនសង្ស័យ ឈ្មោះ ជា សុភាព អាយុ ៣១ឆ្នាំ ស្នាក់នៅភូមិភ្ជាវ ឃុំត្រែងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចខេត្តបាត់ដំបងបានប្រាប់ សៀមរាប ប៉ុស្ដិ៍ នៅថ្ងៃពុធនេះថា ករណីឃាតកម្ម នេះ វេលាម៉ោងប្រហែល១និង៣០នាទី ទៀបភ្លឺ នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លុះ វេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ័នគរបាលរដ្ឋបាលត្រែងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាប្ដី។
សមត្ថកិច្ចបន្តថា ហេតុការណ៍នេះសមត្ថកិច្ចដកហូតវត្ថុតាង៖ ដំបងឬស្សីប្រវែង៩៤សង់ទីម៉ែត១ដើម។ បច្ចុប្បន្នជនសង្ស័យត្រូវនគរបាលស្រុករៀប បញ្ជូនទៅការិយាល័យជំនាញស្នងការខេត្តបាត់ដំបង៕ដោយនាគខៀវ