ជនសង្ស័យពីរនាក់ ត្រូវបាននគរបាលខេត្តសៀមរាបបញ្ជូនខ្លួនទៅកាន់តុលាការ នៅថ្ងៃសៅរ៍នេះ។
នគរបាលខេត្តសៀមរាបបានឲ្យដឹងថា ការឃាត់ខ្លួន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ករណី អំពើលួច (លួចដែក ខ្សែភ្លើង ដែកលួសបន្លា និងគ្រែប្រអប់) នៅក្នុងភូមិសាស្រ្ត ឃុំត្បែង ស្រុកបន្ទាយស្រី និងក្នុងភូមិសាស្រ្ត ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នគរបាលខេត្តសៀមរាបបានបន្តថា ជនសង្ស័យ១.ឈ្មោះ ណើយ ចាន់ថា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។ ២.ឈ្មោះ ទឹម ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ (មានសារធាតុញៀននៅក្នុងខ្លួន)។
ករណីនេះសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន៖-ម៉ូតូរុឺម៉កជិះធ្វើសកម្មភាព០១គ្រឿង -ខ្សែភ្លើង១ដុំ ប្រវែង ៣០ម៉ែត្រ -ដែកលួសបន្លាចំនួន ២ដុំ ប្រវែង ៥០ម៉ែត្រ -កាំបិតបុ័ងតោ១ និងទូរស័ព្ទ១គ្រឿង៕ដោយនាគខៀវ

