មានប្រសាសន៍ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករកីឡាការិនីអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅរសៀល ថ្ងៃសុក្រនេះ សម្តេចហ៊ុន សែន មានប្រសាសន៍ណែនាំអោយបណ្តាញសារព័ត៌មាន ក្នុងស្រុកទាំងអស់ចូលរួមផ្សព្វផ្សាយពីព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម ឱ្យបានផុសផុល ដូចព្រឹត្តិការណ៍ស៊ីហ្គេមដែរ។
សម្តេចតេជោក៏បានលើកទឹកចិត្តដល់អត្តពលិកពិការភាពទាំងអស់ប្រឹងប្រែងនៅក្នុងការប្រកួតទៅតាមជំនាញវិជ្ជាជីវៈកីឡានីមួយៗ ត្រូវរៀបចំខ្លួនឱ្យសមជាម្ចាស់ផ្ទះជាមួយដៃគូប្រកួត ដោយមានការ អត់ឱនឱ្យគ្នា ដើម្បីអាចក្លាយជាមិត្តភក្ដិគ្នានៅថ្ងៃក្រោយ។
សម្តេចបន្តទៀតថា ស៊ីហ្គេមនៅកម្ពុជា បានក្លាយជាប្រធានបទនៃការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនានា រួមទាំងសារព័ត៌មានល្បីៗជាច្រើនលើពិភពលោក ដូចជា CNN, Channel News Asia និងបណ្ដាញសារព័ត៌មានអន្តរជាតិនា នាជាច្រើនទៀតដែលបានផ្សព្វផ្សាយល្អពីកម្ពុជា៕ដោយនាគខៀវ

