គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកបន្ទាយស្រី បណ្ដាលឲ្យស្លាប់ម្នាក់

0

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង។

ហេតុការណ៍បានកើតឡើង នៅម៉ោង៨ព្រឹក ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចលើផ្លូវជាតិលេខ៦៧ ស្ថិតក្រុមទី១ភូមិតាកុះ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ជនរងគ្រោះ បានបើកគោយន្តកែឆ្នៃពណ៌ខៀវគ្មានស្លាកលេខ (ដឹកថ្មច្រកការ៉ុង) បើកបរពីទិសខាងជើង ទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ បានដាច់កង់មុខបណ្តាលអោយជ្រុលចង្កូតទៅបុក (ដើមចាន់រុី) បណ្តាលឲ្យ(ស្លាប់តែម្ដង។

ជនរងគ្រោះឈ្មោះ លី ថា ភេទប្រុសអាយុ៥៤ឆ្នាំនៅភូមិរលួសខាងកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ វត្ថុតាងគោយន្ត ត្រូវបានយកទៅរក្សាទុកនៅប៉ុសនគរបាលរដ្ឋឃុំព្រះដាក់៕ដោយនាគខៀវ