លោកហ៊ុន ម៉ានិត​៖ រាជរដ្ឋាភិបាល​បាន​ខិតខំ​គៀងគរ​ អ្នក​វិនិយោគិន​ ចូល​មក​បេីក​រោងចក្រ​ នៅ​កម្ពុជា​

0

លោកហ៊ុន ម៉ានិត បាន​សង្កត់​ធ្ងន់ថា​ រាជរដ្ឋាភិបាល​បាន​ខិតខំ​គៀងគរ​ អ្នក​វិនិយោគិន​ ចូល​មក​បេីក​រោងចក្រ​ នៅ​កម្ពុជា​ ហើយ​ក៏​បាន​អំពាវនាវ​សូម​ឱ្យ​ បរទេស​​ ជួយ​ទិញ​ផលិតផល​ និង​កសិផល​របស់​យើង​ផងដែរ​​ ដែល​ផ្ទុយ​ពី​ក្រុម​ជ្រុល​និយម​មួយ​ក្តាប់​តូច​​ តែងតែ​រត់​ទៅ​រក​បរទេស​​ ដេីម្បី​សុំផ្តាច់​ជំនួយ​ ហេដ្ឋារចនាសម្ព័ន្ធ​ សុំ​កុំ​ឱ្យ​មាន​ការ​វិនិយោគទុន​ និង​សុំកុំ​ឱ្យ​មាន​ការ​ទិញ​ផលិតផល​ កសិផល​ របស់​កម្ពុជា​យេីង​​ ផងដែរ​។

លោកហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងជាអនុប្រធានទី១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម​ ក៏បាន​ថ្លែង​ថា​ ពេល​ប្រទេស​យើង​រីកចម្រើន​ ប្រជាពលរដ្ឋ​យើង​នឹង​ទទួល​ផល​​ ដោយ​ជីវភាព​របស់​ ប្រជាពលរដ្ឋ​យើង​កាន់តែ​ប្រសើរ​ឡើង​​ ការ​វិនិយោគ​ក៏​​នឹង​កេីតមានឡេីង​ ហើយ​ប្រាក់​ខែ​របស់​យើង​​ក៏​កេីនឡេីង​ទៅ​តាម​នោះ​ដែរ​ ពោលគឺ​ស្ថេរភាព​ក្នុង​ប្រទេស​ក៏​ល្អ​ប្រសើរ​ដែរ​ ដូច្នេះ​ហើយ​ទើប​យើង​ត្រូវ​មើល​ឱ្យ​បាន​ច្បាស់​ តេី​ការ​រីកចម្រើន​មកដល់​សព្វថ្ងៃ​នេះ​​ដោយ​សារ​អ្នក​ណា​? គឺ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការ​ដឹក​នាំ​ដោយ​សម្តេច​តេជោ​ ហ៊ុន​ សែន​ លោក​បាន​គិតគូរ​អ្វី​ៗ​ទាំង​អស់​ ដើម្បី​ជាតិ​ និង​ដេីម្បី​ប្រជាជន​ផងដែរ​។

លោកថ្លែង​បែប​នេះ​ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ​ និយោជិត ប្រមាណ​ជាង​៦០០០នាក់​ នៅក្រុមហ៊ុនខាលីងតុន​ ស្រុកជេីងព្រៃ​ ខេត្តកំពង់ចាម​ នៅសៅរ៍នេះ៕ដោយនាគខៀវ