ខេត្តសៀមរាប៖បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចអូររំចេក ស្ថិតនៅក្នុងភូមិសំរោង ឃុំខ្នាពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ប្រភពបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្ករដោយខ្លួនឯង ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី ២០២១ ពាក់ស្លាកលេខសៀមរាប1AK.8210 ធ្លាក់អូរបណ្ដាលឲ្យស្លាប់តែម្ដង។
ប្រភពបន្តថាជនរងគ្រោះឈ្មោះ សៅ សីហា អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងឬស្សី ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។មូលហេតុ អ្នកបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន សាកសព ត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារ ធ្វើបុណ្រតាមប្រពៃណី៕ដោយនាគខៀវ

