នៅទីបំផុត ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោកសាន ប៊ុនធឿន បានចេញដីកា សម្រេចឃុំខ្លួន លោកស្រីជីវ ណារ៉ា ស្ថាបនិកក្រុមហ៊ុនសុវណ្ណភូមិអចលនទ្រព្យនៅខេត្តសៀមរាប ដាក់ចូលពន្ធនាគាព្រៃស ហើយ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។
ឈ្មោះ ជីវ ណារ៉ា ភេទស្រី កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៨៧ ជនជាតិខ្មែរ ទីកន្លែងកំណើតនៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ចាប់ខ្លួនធ្វើឡើង ថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៣ នៅខេត្តសៀមរាប ហើយត្រូវបានបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញភ្លាមៗ។
ជននេះត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចសណ្ឋាគារ DYVITH HOTEL ស្ថិត នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ និងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩១ និង មាត្រា ៣៩២ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា ស្ត្រីឈ្មោះ ឈ្មោះ ជីវ ណារ៉ា បានរំលោភលើទំនុកចិត្ត លើអនិកជន នៅអូស្ត្រាលី រង្វង់ទឹកប្រាក់ ៦០ ម៉ឺនដុល្លារ ដើម្បីទិញដីសម្រាប់ពុះគម្រោងជាដីឡូតិ៍ នៅឃុំកណ្ដែក ស្រុកប្រាសាទបាគងខេត្តសៀមរាប មានភាពហ៊ុនជាមួយគ្នា៕ដោយនាគខៀវ

