សម្រេចបញ្ចូល លោកស្រី ប៉ីប៉ី លី និងស្វាមី ជាសមាជិក គណបក្សប្រជាជនកម្ពុជា

0

នៅទីបំផុត គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីសម្រេចយល់ព្រមបញ្ចូលលោកស្រី ធី សុខា (ប៉ីប៉ីលី) និងនិងលោក ញឹល ចាន់ណា (ស្វាមីប៉ីប៉ីលី) ជាសមាជិកគណបក្សប្រជាជនកម្ពុជា។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសសូមស្វាគមន៍ទទួលយកតាមសំណើរ របស់លោកស្រី ប៉ីប៉ីលី​ (Pey Pey Ly) និងស្វាមី សកម្មជនគណបក្សភ្លើងទៀន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយចេញវិដេអូសុំអភ័យទោស៕SRP