នាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា៖សូមកូនស្រី ប៉ី ប៉ីលី ទុករឿងអតីតកាលមួយអន្លើ និងខិតខំរួមគ្នា ធ្វើដំណើរឆ្ពោះទៅមុខ ដើម្បីសេចក្តីសុខរបស់ជាតិ និងការរីកចម្រើន ក្នុងគ្រួសារក៏ដូចជាសង្គមជាតិ។
ការលើកឡើងបែបនេះតាមរយ:ប្រព័ន្ធតេលេក្រាម នៅយប់ថ្ងៃសុក្រ បន្ទាប់ពីលោកស្រី ប៉ី ប៉ីលី និងស្វាមី បានចេញវីដេអូ សុំអភ័យទោសនិងសូមមកចូលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា វិញ។
ប្រធានគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចបានប្រកាសថា៖ មុននេះបន្តិច ខ្ញុំបានទទួលវីដេអូ របស់កូនស្រី ប៉ី ប៉ីលី និងស្វាមី ដែលសុំអភ័យទោសនិងសូមមកចូលរួមជីវភាព នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា វិញ។
តាមរយ:ប្រព័ន្ធតេលេក្រាម អមដោយវីដេអូនិងរូបថតរបស់ លោកស្រី ប៉ី ប៉ីលី ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា៖ ក្នុងវីដេអូនេះ កូនស្រីប៉ី ប៉ីលី បានរៀបរាប់នូវរឿងរ៉ាវជាច្រើន ដែលខ្ញុំនឹងបង្ហាញជូនតាមបណ្តាញសង្គមរបស់ខ្ញុំ។
ក្នុងនាម គណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍ ទទួលយកតាមសំណើរ របស់ប៉ី ប៉ីលី និងស្វាមី ដើម្បីចូលរួមជីវភាព
នយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា៕SRP