ករណីឃាត..កម្មនារីម្នាក់៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដាក់បទបញ្ជាតាមចាប់ជាជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បា​ប់​

ករណីឃាត..កម្មនារីម្នាក់៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដាក់បទបញ្ជាតាមចាប់ជាជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បា​ប់​

លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់បញ្ជាដល់សមត្ថកិច្ចមូលដ្ឋានវែកមុខស្វែងរកឃាតករ ជាជនដៃដល់មកផ្តន្ទាទោសទៅតាមផ្លូវច្បា​ប់និងបានបានចាត់ឲ្យនគរបាលជំនាញធ្វើជូនដំណឹងទៅកាន់សាច់ញាតិ ដែលបានបាត់សមាជិកគ្រួសារ មកមើលសាកសពផងដែរ។

ការដាក់បទបញ្ជានេះធ្វើឡើងក្រោយមានករណីឃាតកម្មលើនារីម្នាក់ ត្រូវគេអារកសម្លាប់ ហើយ​យក​ទៅ​ដុត​បណ្តាល​ឲ្យ​សព​​​ឆេះខ្លោច ក្នុងចំការចេកមួយកន្លែង។

សូមជម្រាបថាកាល​ពី​វេលាម៉ោងប្រមាណ​ ៨ព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ ប្រជាពលរដ្ឋ បានប្រទះឃើញសាកសពនារីម្នាក់ ត្រូវគេអារកសម្លាប់ ហើយ​យកមកដុត​បណ្ដាល​ឲ្យ​សពឆេះខ្លោច ក្នុងចំការចេកមួយកន្លែង ស្ថិត​នៅ​ភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​។ ករណីនេះសមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​ ឃាតករអាចសម្លាប់​ជនរងគ្រោះ​នៅទីតាំងផ្សេង ហើយយក​សព​មកទំលាក់​ និងដុតនៅទីតាំងខាងលើនេះ។

តាមការសន្និដ្ឋានជំហ៊ានបឋម សាកសពជាភេទស្រី អាយុប្រហែល២០ទៅ៣០ឆ្នាំ, សាកសពត្រូវភ្លើងឆេះប្រមាណ២៥% ដោយប្រើស្លឹកចេកដែលគរចោល កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។, សាកសពមានសភាពហើមស្អុយសំលៀកបំពាក់ខ្មៅមានស្នាមរបួសនៅលើ ក ផ្នែកខាងមុខ, សាកសពត្រូវបានដឹកពីទីតាំងផ្សេងយកមកទំលាក់ដីព្រៃចំការចេកហើយដុត៕SRP