អ្នកភូមិជាង១០០គ្រួសារ នៅក្នុងខេត្តព្រះសីហនុ លើកគ្នាសុំអន្ដរាគមន៍ ពីថ្នាក់ដឹកនាំ ជួយជម្រុញជំនាញ ចេញប្លង់កម្មសិទ្ធិដីលំនៅដ្ឋានដល់ពួកគាត់

អ្នកភូមិប្រមាណជាង១០៣គ្រួសារ រស់នៅចំណុចពយកំពេញ ស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ បានលើកគ្នាមកសាលាខេត្ដព្រះសីហនុ បន្ដទទួអង្វរ ស្នើសុំអន្ដរាគមន៍ពីថ្នាក់ដឹកនាំខេត្ដ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល ជួយជម្រុញឲ្យមន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ ចេញប្លង់កម្មសិទ្ធិដីលំនៅដ្ឋានរបស់ពួកគាត់ ខណៈដែលអ្នករស់នៅជិតពួកគាត់ គេបានទទួលប្លង់កម្មសិទ្ធិរួចហើយ។

តំណាងប្រជាពលរដ្ឋទាំង១០០គ្រួសារ បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់មករស់នៅទីនេះ យូរយារណាស់មកហើយ ខ្លះតាំងពីឆ្នាំ១៩៨០ជាង អ្នកខ្លះតាំងពីឆ្នាំ១៩៩០ជាង ពួកគាត់ ស្នើសុំ អភិបាលខេត្ដព្រះសីហនុ និងប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជួយជម្រុញមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងសុរិយោដីខេត្ដព្រះសីហនុ ជួយចេញប័ណ្ណកម្មសិទ្ធដី លំនៅដ្ឋានឲ្យពួកគាត់រស់នៅស្របច្បាប់ផង។

តំណាងពលរដ្ឋបន្តថា ពួកគាត់ មានការខ្វាយខ្វល់ខ្លាំង ខណៈដែលអ្នកមានលុយ និងអ្នកមានអំណាចនៅជុំវិញពួកគាត់ បានទទួលប្លង់កម្មសិទ្ធិនោះ។ ពួកគាត់ សួរទៅអាជ្ញាធរមូលដ្ឋានសង្កាត់ រដ្ឋបាលក្រុង/ខេត្ដ ឆ្លើយមិនច្បាស់លាស់ជាមួយពួកគាត់ ដោយឆ្លើយដាក់គ្នាពីក្រោមរហូតទៅដល់លើ (ពីភូមិ ដល់ ខេត្ដ) ទើបពួកគាត់ បន្ដទទួចស្នើសុំអន្ដរាគមន៍ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីទៀតនោះ។

ជុំវិញរឿងប្រជាពលរដ្ឋ ១០៣គ្រួសារនេះ ចៅសង្កាត់លេខ៣ លោក កាន់ ឡឹង ប្រាប់ថា ករណីនេះ គណៈកម្មាធិការខេត្ដ នឹងរៀបចំនៅជំហ៊ានទី២ ហើយរឿងនេះ គឺខាងសាលាខេត្ដជារៀបចំនិងដោះស្រា

សូមគួររំលឹលដែរថា សម្តេចហ៊ុន សែន បានប្រាប់ទៅរដ្ឋបាលខេត្ដព្រះសីហនុ និងជំនាញចុះត្រួតពិនិត្យវាស់វែង ចេញបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋទាំង ១០៣គ្រួសារ នៅពយកំពេញ ដែលបាននិងកំពុងរស់នៅទីនោះ ជាយូរមកហើយឱ្យបានរស់នៅសមរម្យស្របច្បាប់ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ក្នុងជំនួបសំណេះសំណាល ជាមួយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធខេត្ដព្រះសីហនុ។ បន្ទាប់មក ប្រជាពលរដ្ឋទាំង ១០៣គ្រួសារ បានលើកគ្នាទៅសាលាខេត្ដព្រះសីហនុទៀត ដើម្បីបន្ដសុំអន្ដរាគមន៍ ជួយជម្រុញជំនាញចុះវាស់វែង ចេញបណ្ណកម្មសិទ្ធិស្របច្បាប់ ឱ្យពួកគាត់ទៀត ព្រោះពួកគាត់បានដាក់លិខិតស្នើសុំអន្ដរាគមន៍ ជាច្រើនលើកតែមិនមានការឆ្លើយតប ទើបពួកគាត់ បានលើកគ្នាមកសាលាខេត្ដ (លោក ម៉ាង ស៊ីណេង អភិបាលរងខេត្ដព្រះសីហនុ) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ តែមិនមានដំណោះស្រាយទេ ដោយលោកអភិបាលរងខេត្ដ បានប្រាប់ថា “ការជួបជុំថ្ងៃនេះ គឺលោកប្រមូលសំណូមពរ និងឯកសារពាក់ព័ន្ធ របស់ប្រជាពលរេដ្ឋ ដើម្បីធ្វើរបាយការណ៍ ជូនទៅឯកឧត្ដមអភិបាលខេត្ដព្រះសីហនុ សម្រាប់ជាព័ត៌មានលម្អិត ក្នុងការចាត់ចែងជម្រុញទៅមន្ត្រីជំនាញរៀបចំដោះស្រាយ”៕SRP