ព្រះមហាក្សត្រ ត្រាស់បង្គាប់ តែងតាំងមុខតំណែង លោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី

ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងលោក សួង សុភ័ណ្ឌ ជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី។ នេះបើយោងតាមរះរាជក្រឹត្យចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

លោក សួង សុភ័ណ្ឌ បានសុំចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកសួង សោភ័ណ្ឌ ដែល ពេញចិត្តសុំមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចនឹងស្នើសុំព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងលោកសួង សោភ័ណ្ឌ ជារដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី។

លោក សួង សុភ័ណ្ឌ អតីតប្រធានចលនាយុវជនគណបក្ស សម រង្ស៊ី និងជាអតីតបេក្ខជន​តំណាង​រាស្ត្រមណ្ឌល​ខេត្ត​ប៉ៃលិន​នៃអតីតគណបក្ស​សង្គ្រោះជាតិ បបច្ចបច្ចុប្បន្នជាប្រធានគណបក្សខ្មែរឈ្នះ៕SRP