លោកសៅ សុខា បញ្ជាឱ្យធ្វើការត្រួតពិនិត្យករណីមន្ត្រីអាវុធហត្ថខេត្តកំពង់ធំ ទារលុយ និងស្ទូចយកគោយន្ត ប្រជាពលរដ្ឋ រឿងគ្រោះថ្នាក់ចរាចរណ៍

នាយសៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យលោក មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ធ្វើការត្រួតពិនិត្យករណីខាងលើនិងដោះស្រាយដោយគោរពគោលការណ៍ “ការពារ បម្រើ និងសង្គ្រោះប្រជាពលរដ្ឋ”។

ការបញ្ជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពី កងរាជអាវុធហត្ថផ្ទៃប្រទេសបានឃើញអត្ថបទរូបភាពព័ត៌មាន ពាក់ព័ន្ធនឹងយោធិននៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដនិងគោយន្ដ ហើយមានការទារលុយ និងស្ទួចយកគោយន្តនោះផងដែរ។

នេះបើតាមលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលដែលពាក់ព័ន្ធ៕SRP