រថយន្តដឹកដី របស់មន្ទីរសាធារណការដឹកជញ្ជូនខេត្តឧត្តរមានជ័យ ប៉ះជាមួយម៉ូតូ បណ្តាលអោយស្លា..ប់ម្នាក់និងរបួ..សធ្ង..ន់ម្នាក់

ខេត្តឧត្តរមានជ័យ៖រថយន្តដឹកអាចម៍ដីរបស់មន្ទីរសាធារណការដឹកជញ្ជូនខេត្តឧត្តរមានជ័យ បានជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយម៉ូតូ បណ្តាលអោយស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងម៉ូតូនិងឡានដឹកដីម៉ាកហីយ៉ាន់ដាយ ផ្លាកលេខ 3. A 66 76 ឧត្តរមានជ័យ ចំណុចមង្គូលគីឡូលេខ15 16 និងម៉ូតូម៉ាកវ៉េវ អាវហ្វា នៅថ្ងៃទី27 ខែមេសា ឆ្នាំ2023។

តាមប្រភពបានឲ្យដឹងថាករណីនេះរថយន្តដឹកដីនិងម៉ូតូធ្វើដំណើរស្របទើសគ្នាពីលិចទៅកើត ដោយឡានដឹកដី បត់ទទឹងផ្លូវ ធ្វើឲ្យម៉ូតូមកចាប់ប្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្តាល់ឲ្យបុរសអាយុវ័យចំណាស់ម្នាក់ឈ្មោះ ញៀន ជឿនអាយុ 61 ឆ្នាំរស់នៅភូមិគោកភ្លុកបានស្លាប់ បាត់បង់ជីវិតនៅកន្លែងកើតហេតុនិងឈ្មោះម៉ៅ វាសនាភេទប្រុសអាយុ 32 ឆ្នាំរស់នៅភូមិគោកភ្លុកសង្កាត់កូនក្រៀល របួសភ្លៅខាងឆ្វេងធ្ងន់ធ្ងរ។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯជនរងគ្រោះត្រូវបានសង្រ្គោះនៅមន្ទីពេទ្យ។ ចំណែកតៃកុងរថយន្តបង្កត្រូវបានគេចខ្លួនបាត់។ បើតាមប្រភពបានបញ្ជាក់ថារថយន្តខាងលើជារបស់មន្ទីរសាធារណការដឹកជញ្ជូនខេត្តឧត្តរមានជ័យ ដោយកាយដីព្រៃឈើក្នុងដែនព្រៃសង្ឃរុក្ខវ័ន្ត៕SRP