ជនជាតិ​អាមេរិក​កាំង​ ម្នាក់ ស្លា..ប់នៅសៀមរាប ដោយសារតែ រលាកសួតធ្ងន់ធ្ងរ

0

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាប បានប្រាប់ សៀមរាប ប៉ុស្ដិ៍ ថានៅវេលាម៉ោង​ ១៤និង៤៤នាទី​ ថ្ងៃទី២៦​ ខែមេសា​ ឆ្នាំ​២០២៣ នៅចំណុចបន្ទប់ជួល​ បន្ទប់លេខ199​ ស្ថិត​នៅភូមិ​ទក្សិណខាងត្បូង​ សង្កាត់​គោកចក​ ក្ក្រុសៀមរាប​ មានជនជាតិបរទេសម្នាក់បានស្លាប់។

ជនរងគ្រោះ​ឈ្មោះ​ MILLER MICHAELSTEVEN ភេទ​ប្រុស​  អាយុ​៦៨ឆ្នាំ​ មុខរបរ​គ្មាន​ កំពស់១,៨៥មែត្រ​ ជនជាតិ​អាមេរិក​កាំង​ កាន់លិខិតឆ្លងដែនលេខA02555374

តាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់​ដោយសារ​ រលាកសួតធ្ងន់ធ្ងរ។ ករណីនេះសាកសព ត្រូវបានគេយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យ​ រាជធានីភំ្នពេញ​ ដេីម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕SRP