អ្នកវិនិយោគចំណតរថយន្ត អះអាងថា មិនបានយកលុយពីឡានដឹកភ្ញៀវទេសចរណ៍ចូលមកខេត្តសៀមរាប នោះទេ

ខេត្តសៀមរាប៖អ្នកវិនិយោគចំណតរថយន្តខេត្តសៀមរាប បានអះអាងថា ខ្លួនមិនបានយកលុយពីឡានដឹកភ្ញៀវទេសចរណ៍ចូលមកខេត្តសៀមរាប នោះទេ។

អះអាងប្រាប់សៀមរាប ប៉ុស្តិ៍ នៅរសៀលថ្ងៃពុធនេះ អ្នកវិនិយោគចំណតរថយន្តប្រចាំខេត្តសៀមរាប បានបញ្ជាក់ថា កន្លងមកក៏ដូចបច្ចុប្បន្ន ការវិនិយោគចំណណតរថយន្តលើការទាភាស៊ី មិនបានយកលុយពីឡានដែលដឹកភ្ញៀវចូលមកសៀមរាប មិនដូចការលើកឡើងរបស់អ្នកមួយចំនួននោះទេ។

ការអះអាងយ៉ាងដូច្នេះ បន្ទាប់ពីមាន ពាក្យអាចាមអារាម មួយចំនួនបានបង្ហោះថា ឡានដឹកភ្ញៀវទេសចរណ៍ចូលសៀមរាប ក៏ត្រូវបង់លុយដែរឲ្យថ្លៃបេនដែរ។

បើតាមអ្នកវិនិយោគ ការយកភាស៊ី គឺយកតែអ្នកដែលដឹកអ្នកដំណើរចេញពីខេត្តសៀមរាបតែប៉ុណ្ណោះ ចំពោះដឹកអ្នកដំណើរចូលមិន តម្រូវយកថ្លៃភាស៊ីនោះទេ។ ការយកថ្លៃភាស៊ី ចំពោះអ្នកដឹកអ្នកដំណើរចេញ ទី១ រថយន្តតាក់ស៊ី .ទី២ រថយន្តក្រុមហ៊ុនដឹកអ្នកដំណើរ. ទី៣ រថយន្កដឹកទំនិញ ទំលាក់ទំនិញ។

ដោយឡែកចំពោះរថយន្តដឹកទំនិញឆ្លងកាត់ខេត្ត ប្រសិនរថយន្តនោះមានលិខិតបញ្ជាក់ទីតាំងច្បាស់លាស់ក៏មិនមានការយកលុយថ្លៃភាស៊ីដែរ។ ជាមួយគ្នានេះដែរ រាល់ការយកថ្លៃភាស៊ី គឺយកតាមសៀវភៅបន្ទុក មិនមានការយកលើសនោះឡើយ៕SRP