ខេត្តសៀមរាប៖អធិការនគរបាលស្រុកស្វាយលើ លោក វរសេនីយ៍ឯក ស៊ុន អេង បានទទួលមរណភាព។
របាយការណ៍របស់ប៉ូលិសខេត្តសៀមរាប សៀមរាប ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃពុធនេះ បានបង្ហាញថា ករណីនេះកើតឡើងនៅវេលាម៉ោង ១៩ៈ៤០នាទី ទី ២៥ ខែ មេសា ឆ្នាំ២០២២៣ នៅចំណុច: អធិការដ្ឋាននគរបាលស្រុកស្វាយលើ ស្ថិតនៅភូមិជប់ក្រោម ឃុំស្វាយលើស្រុកស្វាយលើ ខេត្ត សៀមរាប។
សាកសពឈ្មោះ ស៊ុន អេង ភេទប្រុស អាយុ ៥៧ ឆ្នាំ មុខរបរ នគរបាលជាតិ(អធិការស្រុកស្វាយលើ)មានទីលំនៅបច្ចុប្បន្នទីតាំងកើតហេតុខាងលើ។
១-យោងតាមការបំភ្លឺពីឈ្មោះ លី យ៉ុងឈី ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ នគរបាល មានទីលំនៅបច្ចុប្បន្នភូមិជប់ក្រោមឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់សពបានឲ្យដឹងថា សព្វថ្ងៃរូបខ្ញុំមានការងារជានគរបាលជាតិបម្រើការងារនៅអង្កភាព អធិការដ្ឋាននគរបាលស្រុក ស្វាយលើ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប ចំពោះការងារប្រចាំថ្ងៃរបស់ឪពុកខ្ញុំ គឺគាត់តែងតែប្រចាំការនៅ នៅក្នុងអង្កភាព ដោយគាត់មានបន្ទប់សម្រាប់ស្នាក់នៅផ្ទាល់ខ្លួននៅខាងក្រោយអធិការដ្ឋានស្រុកស្វាយលើ ដោយសង់ពីឈើ ប្រក់ស័ង្កសី គាត់តែងតែសម្រាកនៅទីនោះជារៀងរាល់ថ្ងៃ។
ចំពោះសកម្មភាពការងារនៅ ក្នុងអង្កភាព គឺរូបគាត់មិនដែលមានទំនាស់ជាមួយអ្នកណានោះទេ ដោយកូនចៅក្រោមឱវាទតែងតែគោរព ស្រលាញ់គាត់។
ចំពោះអាហារហូបចុករបស់គាត់ ប្រចាំថ្ងៃ គឺកូនចៅរបស់គាត់ ឈ្មោះ សុខ ខៃ ភេទប្រុស ជាអ្នកចំអិនឲ្យគាត់ពិសារ ជួនកាលគាត់ក៏ទៅទិញម្ហូបស្រាប់យកមកពិសារផងដែល បើតាមរូបខ្ញុំសង្កេតរយៈពេលប្រហែល១០ឆ្នាំ រហូតបមដល់បច្ចុប្បន្ន ឪពុករបស់ខ្ញុំគាត់មានជម្ងឺ ប្រចាំកាយ មានដូចជា ទឹកនោម និងលើសឈាម កម្រិតធ្ងន់ធ្ងូរ ចំពោះសេវាព្យាបាលជម្ងឺរបស់គាត់ គាត់មិនដែលបានទទួលការព្យាបាលនៅមន្ទីរពេទ្យណាមួយនោះទេ គឺគាត់បានត្រឹមតែទិញថ្នាំ នៅតាម ឱសថស្ថាន យកមកប្រើប្រាស់ជាប្រចាំ ដោយជម្ងឺរបស់គាត់មួយរយៈចុងក្រោយ គឺគាត់ឈានដល់ការ ប្រើថ្នាំចាក់ នៅមុនថ្ងៃកើតហេតុចំនួន២ថ្ងៃ ឪពុករបស់ខ្ញុំបានស្រវឹងស្រាចំនួន២ថ្ងៃជាប់គ្នា នៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០២៣ វេលាម៉ោង ១៣:៥៦នាទី គាត់បានខលទូរស័ព្ទមករូបខ្ញុំ ដោយឲ្យរូបខ្ញុំយករថយន្តជិះ ទៅមើលម្តាយកំពុងឈឺ នៅស្រុកជីក្រែង រូបខ្ញុំបានមកយករថយន្តជិះចេញទៅស្រុកជីក្រែង រហូតដល់វេលាម៉ោង១៧:៣០នាទី ពេលដែលរូបខ្ញុំបានត្រឡប់ពីស្រុកជីក្រែង ម្តាយរបស់ខ្ញុំបានខល ទូរស័ព្ទមកគាត់ច្រើនដងតែពុំមានអ្នកលើកទទួលនោះទេ ដោយមានសង្ស័យម្តាយរបស់ខ្ញុំបានឲ្យរូបខ្ញុំមកមើលគាត់នៅកន្លែងស្នាក់នៅ របស់គាត់ លុះដល់វេលាម៉ោងប្រហែល១៩:៤០នាទី ខ្ញុំបានចូលទៅមើលឪពុ របស់ខ្ញុំក៏ស្រាប់តែឃើញ គាត់ដេកស្តូកស្តឹងនៅលើគ្រែ ដោយជើងឆ្វេងសំយ៉ុងចុះក្រោម ជើងស្តាំ បតនៅលើគ្រែ ខ្លួនដេកបែរក្បាលទៅទិសខាងជើង ឈាងខាងកើត ដៃស្តាំបោះទៅលើ ដៃឆ្វេងស្រប និងដងខ្លួន ភ្លាមនោះរូបខ្ញុំបានស្រែកហៅគាត់ និងអង្រួនខ្លួនគាត់ ទើបបានដឹងថាឪពុករបស់ខ្ញុំ បានផុត ដង្ហើមទៅហើយ។
យោងតាមការបំភ្លឺពីឈ្មោះ សុខ ខៃ ភេទប្រុស អាយុ ៥០ ឆ្នាំ មុខរបរ នគរបាលនៃអធិការដ្ឋានស្រុកស្វាយលើ បានឲ្យដឹងថា ខ្ញុំត្រូវបានលោករវរសេនីយ៍ឯក ស៊ុន អេង ប្រើការងារឯកជនដូចជា ទិញអាហារ, បារី និងថ្នាំពេទ្យជាដើម ហើយខ្ញុំបានដឹងថាគាត់មានជម្ងឺប្រចាំកាយដូចជា លើសឈាម រោគថ្លើម និងទឹកនោមផ្អែម ហើយថ្នាំដែលបានទិញមកប្រើប្រាស់ចុងក្រោយគឺទិញកន្លែងអ្នកគ្រូពេទ្យខុន មានទីតាំងនៅភូមិត្រពាំងខ្នារ ឃុំស្វាយលើ ស្រុកស្វាយលើ។
ជាក់ស្តែងនៅវេលម៉ោង១៤:០០ នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ខ្ញុំបានយកថ្នាំទៅជូនគាត់ កំពុងដេកនៅអន្រឹង និងឃើញមានកំអួតជាច្រើននៅក្បែរកន្លែងក្បែរនោះហើយខ្ញុំបានឲ្យថ្នាំ និងយកទឹកឲ្យគាត់និងលុបកំអួតរបស់គាត់ រួចហើយមកធ្វើការងារបន្ត។
លុះដល់ម៉ោងប្រហែល១៦:៤០នាទី ខ្ញុំបានយកបបរទៅកាន់កន្លែងគាត់ស្នាក់នៅនិងបានស្រែកហៅថា មេៗ ប៉ុន្តែមិនឮសម្លេងឆ្លើយតបខ្ញុំក៏មិនហ៊ានបើកទ្វាព្រោះគិតថាដេកលក់ រហូតដល់វេលាម៉ោង១៨:០០នាទី ឮសម្លេងលោកអធិការរង នឿម វ៉ាន់ណៃ បានស្រែកប្រាប់ថាជួយមើលលោកអធិការផង ពេលនោះរូបគាត់ និងឈ្មោះ លី យ៉ុងឈី (កូនបង្កើតសព) និងឈ្មោះ ភឿន ម៉ាប់ (នាយផ្នែកសេនា ) បានចូលទៅក្នុងបន្ទប់ដេក ទើបដឹងថាគាត់ស្លាប់បាត់ហើយ។
III.ការពិនិត្យសាកសព:
-ផ្នែកក្បាល, ក
ដងខ្លួន,អវយវះ គ្រប់ផ្នែកទាំងអស់ គ្មានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ទេ។
IV.ការសន្និដ្ឋាន:
យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យសាកសព ពិនិត្យកន្លែងកើតហេតុ និងតាមការបញ្ជាក់ពីលោកពេទ្យកោសល្យវិច័យយើងសន្និដ្ឋានថា :
-ស្លាប់ដោយសារ ស្ទះសសៃឈាមខួរក្បាល(បណ្ដាលមកពីរាគធ្ងន់ធ្ងរបាត់បង់ជាតិទឹក)សាកសពបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP