ខេត្តឧត្ដរមានជ័យ៖អ្នកភូមិប្រមាណ១៣គ្រួសារ រស់នៅចំណុចផ្លូវចូលផ្ទះតាម៉ុក ភូមិអភិវឌ្ឃន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បាននាំផ្ទុះការរិះគន់ លាតត្រដាងនូវអំពើពុករលួយ លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ ដែលឃុបឃិតគ្នាហ៊ានរំលោភផ្លូវសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។
ការលាតត្រដាងអំពើពុករលួយ របស់លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ និងបក្សពួក នៅថ្ងៃទី១៩ ខែ មេសា ឆ្នាំ២០២៣។
ប្រជាពលរដ្ឋចំនួន១៣គ្រួសារ បានលើកបដាដែលមានរូបថត លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តឧត្តរមានជ័យ សរសេរថា «សូមសម្ដេចពុក សម្ដេចម៉ែ និងឯកឧត្តម ជា សុផារ៉ា មេត្ដាវះកាត់សាច់ស្អុយលើមន្ដ្រីនេះផង ហ៊ានរំលោភផ្លូវ សាធារណៈរដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន ថែមទាំងយកដីបឹងតាម៉ុកធ្វើជាកម្មសិទ្ធិខ្លួនឯង ដែលមានក្បាលដីលេខ៨៥៥។
ករណីខាងលើនេះដែរ ប្រជាពលរដ្ឋបានសរសេរជាពាក្យស្លោក និងបដាភ្ជាប់ និងរូបភាព លោក គឹម គាវិន និងឯកសារពាក់ព័ន្ធមួយចំនួន ដាក់ចងដង្ហែរជាប់និងខ្សែរាប់រយសន្លឹក។
ដោយនៅក្នុងបដានោះ ពួកគាត់ បានសរសេរថា លោក គឹម គាវិន ជាប្រធានមន្ទីរសុរិយោដី និងសំណង់ខេត្ដឧត្ដរមានជ័យ ជាមន្ត្រីពុករលួយដែលហ៊ានចេញបណ្ណប្រព័ន្ធ ឱ្យទៅបុគ្គលឈ្មោះ លី ដាលីន ដែលរំលោភលើដីលំនៅដ្ឋាន របស់ពួកគាត់ចំនួន ១៣គ្រួសារ និងរំលោភយកផ្លូវសាធារណៈ របស់រដ្ឋនៅចំណុចចូលតាមផ្ទះតាម៉ុក និងធ្វើបណ្ណកម្មសិទ្ធិយកដីបឹងតាម៉ុកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង ដែលមានលេខក្បាលដី ៨៥៥ រួមទាំងមន្ដ្រីដែលបម្រើការងារក្នុងសាលាខេត្ដឧត្ដរមានជ័យ ចំនួន១០នាក់ រួមមាន៖
ទី១ ៖ ឈ្មោះ លៀម សុដា អតីតអភិបាលរងខេត្ដឧត្ដរមានជ័យ ក្បាលដីលេខ៨៥៣ ទំហំ ៤៩០ម៉ែត្រការេ។
ទី២ ៖ ឈ្មោះ លឹម សុខតូ អភិបាលរងខេត្ដឧត្ដរមានជ័យ ប្រពន្ធឈ្មោះ វើង ផាន់ណា ក្បាលដីលេខ៨៥៤ មានទំហំ ៤៣២ម៉ែត្រការេ។
ទី៣ ៖ ឈ្មោះ គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីខេត្ដឧត្ដរមានជ័យ ប្រពន្ធឈ្មោះ ស៊ុន សោភ័ណ ក្បាលដីលេខ ៨៥៥ ទំហំ ១៩៧១ម៉ែត្រការេ។
ទី៤ ៖ លោក ស៊ិន ផេង ប្រពន្ធ ឈ្មោះ ព្រំ អៃ លេខក្បាលដី ៨៥៨ ទំហំ ១៩៧០ម៉ែត្រការេ។
ទី៥ ៖ ឈ្មោះ ណៃ យ៉ន ស្លាប់ ប្រពន្ធ ឈ្មោះ គិត សុផល ក្បាលដី ៨៥៩ ទំហំ ៣៥៩ម៉ែត្រការេ។
ទី៦ ៖ ឈ្មោះ ខែម វាសនា ប្រពន្ធឈ្មោះ ម៉ិល លក្ខិណា ក្បាលដីលេខ ៨៦០ ទំហំ ១៨៨ម៉ែត្រការេ។
ទី៧ ៖ ឈ្មោះ ហោ សំអាត ស្លាប់ ប្រពន្ធឈ្មោះ ណុប ស៊ីមុន្នី ក្បាលដីលេខ ៨៦១ ទំហំ ៥៥៤ម៉ែត្រការេ។
ទី៨ ៖ ឈ្មោះ សេង សុង ប្រពន្ធឈ្មោះ គឹម វឿន ក្បាលដីលេខ ៨៦៧ ទំហំ ២៧៤ម៉ែត្រការេ។
ទី៩ ៖ ឈ្មោះ មុំ ម៉ុន ប្រពន្ធឈ្មោះ វ៉ា សុខា ក្បាលដីលេខ ៨៦៩ ទំហំ ១៩៤ម៉ែត្រការេ។
ទី១០ ៖ ឈ្មោះ ម៉ិល កំរុន ប្រពន្ធឈ្មោះ សៀន លីហ្សា ក្បាលដីលេខ ៨៧០ ទំហំ ១៩១ម៉ែត្រការេ។
រហូតមកមកដល់ព្រលប់ថ្ងៃនេះ សៀមរាប ប៉ុស្ដិ៍ មិនទាន់ទទួលបានការបំភ្លឺពីលោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដីខេត្ដឧត្ដរមានជ័យ បាននៅឡើយទេ ចំពោះការចោទប្រកាន់ពីពលរដ្ឋ។
សូមបញ្ជាក់ថា ចំពោះករណីនេះ ក៏មានការង្ហោះតាមប្រព័ន្ធបណ្តាញសង្គមហ្វេសបុក រៀបរាប់ ពីបញ្ហាប្រឈមផ្សេងៗផងដែរ របស់ប្រជាពលរដ្ឋ ដើម្បីស្នើសុំឲ្យមានការជួយអន្តរាគមន៍ពីអាជ្ញាធរខេត្តឧត្តរមានជ័យ៕SRP