ក្រុមការងារចុះមូលដ្ឋានឃុំស្រណាល ជួលជុលផ្លូវមួយខ្សែប្រវែងជិត៤ពាន់ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋ

ខេត្តសៀមរាប៖ក្រុមការងារចុះមូលដ្ឋានឃុំស្រណាល និងធ្វើកាជួលជុលផ្លូវមួយខ្សែប្រវែង ជិត៤ពាន់ម៉ែត្រ ទទឹង ៥ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋ ផ្ទាល់ស្ថិតនៅក្នុងភូមិទួលរវៀង ភូមិមានជ័យ និងភូមិផ្លាំង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

លោក សឹង្ហ សំរឹទ្ធិ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្រណាល តំណាង ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ នៅ
ថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣
បានដឹកនាំក្រុមការងារ ក្រុមប្រឹក្សាឃុំ និងកងវិស្វកម្មចុះពិនិត្យ រៀបចំជួលជុលផ្លូវមួយខ្សែប្រវែង 3800ម៉ែត្រ ទទឹង 5ម៉ែត្រ តាមសំណូមពររបស់ប្រជាពលរដ្ឋ ខាងលើ។

លោក សឹង្ហ សំរឹទ្ធិ បានឲ្យដឹងថាការជួសជុល គ្រោងបើកការដ្ឋាន ថ្ងៃទី ២១ ខែមេសា ស្អែកនេះ  ស្ថិតនៅក្នុងគំរោងចំណាយថវិកាប្រមាណជិត២មុឺនដុល្លា ដោយប្រើពេលជួសជុលប្រមាណ២០ថ្ងៃ ដោយក្នុង១ថ្ងៃចំណាយថវិកា ៨០០ដុល្លារ ដោយ(ថ្លៃគ្រឿងចក្រ៤ គ្រឿង ១ថ្ងៃ៥០០ដុល្លា ថ្លៃប្រេង និងអាហារ៣០៩ដុល្លារ) ក្នុងនោះដែលយើងប្រើគ្រឿងចក្រ ចំនួន៤គ្រឿង រួមមាន រេវឺល័រមួយគ្រឿង រ៉ូឡូមួយគ្រឿង ឡានទឹកធំពីរគ្រឿង។

លោក សឹង្ហ សំរឹទ្ធិ បន្តថា ឆ្លៀតក្នុងឱកាសនេះដែរ តាំងនាមអោយប្រជាពលរដ្ឋ នៅទីនេះផ្ទាល់ ខ្ញុំបាទសូមអំពាវនាវដល់សប្បុរសជន នានា ដែលមានសទ្ធាជ្រះថ្លា ចូលរួមចាប់មគ្គផល ក្នុងការជួសជុលផ្លូវ ដោយចូលរួមជាថវិការ តាមសទ្ធារៀងខ្លួន🙏🏻🙏🏻🙏🏻 សប្បុរសជនអាចទំនាក់ទំនងឧបត្ថម្ភ តាមរយៈលេខទូរស័ព្ទ 077777743 / 087777714