បុណ្យចូលឆ្នាំ៣ថ្ងៃ ទេសចរណ៍ជាង២លាននាក់ មកចាយលុយនៅក្នុងខេត្តសៀមរាប

បុណ្យចូលឆ្នាំ៣ថ្ងៃ ទេសចរណ៍ជាង២លាននាក់ មកចាយលុយនៅក្នុងខេត្តសៀមរាប

ខេត្តសៀមរាប៖ភ្ញៀវទេសចរណ៍ប្រមាណជាង ២ លាននាក់ បានធ្វើដំណើរមកលេងកម្សាន្តនិងចាយវាយនៅក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែររយៈពេលបីថ្ងៃមកនេះ។

របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ដែល សៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅសៀលថ្ងៃ ១៧ មេសានេះ បានបង្ហាញថា ៖ សម្រាប់រយៈពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ពីថ្ងៃទី១៤-១៦ ខែ មេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ-អន្តរជាតិនិងប្រជាពលរដ្ឋ ដើរកម្សាន្តមានចំនួនប្រមាណ ២.១២០.៣៧៣នាក់។
ក្នុងនោះ៖
*ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២.១០៧.០០០ នាក់។
ក្នុងនោះ៖
-ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ១.៧៥០.០០០ នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៣៨.០០០ នាក់។
– តំបន់ទន្លេសាបមានចំនួនប្រមាណ ២៤.០០០ នាក់។
-សហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ២៩៥.០០០ នាក់។
*ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៣.៣៧៣ នាក់។

របាយការណ៍ដដែលបានបន្តថា ចំនួនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ មានចំនួនប្រមាណ ១.០៣០.០២៤ នាក់។
ក្នុងនោះ៖
*ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ១.០២៧.០០០ នាក់ ក្នុងនោះ ៖
– ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ និងក្នុងក្រុងសៀមរាបមានចំនួនប្រមាណ ៨៥០.០០០ នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១៥.០០០ នាក់
– តំបន់ទន្លេសាបមានចំនួនប្រមាណ ១២.០០០ នាក់
-សហគមន៍ទេសចរណ៍ និងតំបន់រមណីយ០ដ្ឋានផ្សេងៗមានចំនួនប្រមាណ ១៥០.០០០ នាក់
*ភ្ញៀវទេសចរបរទេស មានចំនួន ៣.០២៤នាក់៕SRP