ខេត្តសៀមរាប៖ជនសង្ស័យចំនួន២នាក់បន្ថែមទៀតពាក់ពន្ធ័នឹងករណីអំពើលួច(ឆក់កាបូប) ត្រូវបានឃាត់ខ្លួន។
ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានប្រាប់ សៀមរាប ប៉ុស្ដិ៍ ថាការឃាត់ខ្លួន នៅសុក្រម្សិលមិញ ដោយកម្លាំងការិយាល័យនគរបាលព្រហម្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប សហការជាមួយនគរបាលស្រុកសូទ្រនិគម ដោយមានការសម្របសម្រួលពី លោកមាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បនុ្តថា ករណីឆក់កាបូប បានកើតឡើងកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនសង្ស័យ១.ឈ្មោះ ណីប ស៊ីណា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២.ឈ្មោះ ភា ស៊ីន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិអង្គុញដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប៕SRP

