ព័ត៌មានលម្អិត មកដឹងពីមូលហេតុ ករណីឃា..ត..កម្ម ដ៏ព្រៃ..ផ្សៃ ក្នុងក្រុងសៀមរាប នៅព្រឹកមិញ

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់សៀមរាប ប៉ុស្តិ៍ថា នៅថ្ងៃសុក្រទី ៧ ខែមេសាឆ្នាំ ២០២៣ ព្រឹកមិញនេះ មានករណីឃាតកម្ម មួយកើតឡើងបណ្ដាលឱ្យមនុស្សពីរនាក់ស្លាប់និង២នាក់ទៀត រងរបួសធ្ងន់ ដោយជនដៃដល់បានបាញ់ប្អូនថ្លៃស្លាប់នៅនឹងកន្លែង ហើយបន្ត បាញ់អតីតប្រពន្ធ ប្អូនថ្លៃម្នាក់ទៀត រួចជនដៃដល់បាញ់ខ្លួនឯងតែតាមក្រោយ។

របាយការណ៍របស់សមត្ថកិច្ចដែល សៀមរាប ប៉ុស្ដិ៍ ទទួលបានបញ្ជាក់ថា ជនដៃដល់ឈ្មោះ ផា  លាងហៃ ភេទប្រុស អាយុ៤១ មុខរបរ មិនពិតប្រាកដ (អតីតជាប្តី បងថ្លៃ ប្អូនថ្លៃ ) ដែលបានលែងលះគ្នាប្រហែលមួយឆ្នាំមកហើយ បានបាញ់ទៅលើប្អូនថ្លៃឈ្មោះ ហាក់  ដារ៉ុង​ ភេទប្រុស​ អាយុ៣០ឆ្នាំ​ មុខរបរលក់បន្លែ ស្លាប់ក្នុងផ្ទះ នៅចំនុះភូមិតាវៀន សង្កាត់ ស្លក្រាម ក្រុងសៀមរាប។

របាយការណ៍បានបន្តថា ភ្លាមៗនោះ ជន ដៃដល់បានជិះម៉ូតូ ម៉ាកវ៉េវទៅផ្សារលើធំថ្មី ភូមិដកពោធិ៍   សង្កាត់ស្លក្រាម ក្រុងសៀមរាប ទៅបាញ់អតីតប្រពន្ធ ឈ្មោះយ៉ង  ផល្លី  អាយុ៣៧ ឆ្នាំ មុខរបរ លក់បន្លែ បណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងបាញ់អតីតបងថ្លៃប្រពន្ធឈ្មោះ យ៉ង់ ស្រីមុំ បណ្តាលឲ្យរបួសធ្ងន់។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួច បានបាញ់ខ្លួនឯងក្រោមចង្ការបួសធ្ងន់ផងដែរ។​

បើតាមរបាយការណ៍ ករណីឃាតកម្មនេះមូលហេតុ សង្ស័យ អាចជាគំនុំគ្រួសារ (ជនសង្ស័យញៀនល្បែង មិនចង់លែងលះ ប្រពន្ធ និងគ្រួសារ ដាច់ខាត តែលែង )។

ពាក់ព័ន្ធករណីនេះ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ប្រភព​អាវុធ​ និងមូលហេតុបន្ថែម៕SRP