ខេត្តត្បូងឃ្មុំ៖យ៉ាងហោចណាស់មានមានផ្ទះ៤ ខ្នងត្រូវបានភ្លើងឆេះអស់ទាំងស្រុង និងផ្ទះ២ ខ្នងទៀតត្រូវភ្លើងឆេះតែជញ្ជាំងអស់ម្ខាង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ១០ និង៥៨ នាទី នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅភូមិកៀនរមៀត ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គីភ័យនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ខណៈពលរដ្ឋ នៅផ្ទះជិតផ្ទះកើតហេតុបានឮសំឡេងផ្ទុះ ចេញពីផ្ទះរងគ្រោះ រួចក៏មានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង។
សមត្ថកិច្ចបានបន្តថានៅក្នុងហេតុការណ៍ នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត និងក្រុងស្រុកចំនួន៥ គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំចំនួន១គ្រឿង សហការ រថយន្តពន្លត់អគ្គីភ័យ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំចំនួន២គ្រឿង,រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងសួងចំនួន១គ្រឿង,រថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុកអូរាំងឪចំនួន១គ្រឿងសរុបចំនួន៥គ្រឿង ដែលប្រើប្រាស់ទឹកសរុបប្រមាណ១០ រថយន្តដើម្បី ជួយអន្តរាគមន៍ ពន្លត់គ្រោះអគ្គីភ័យ ឱ្យរលត់អស់ទាំងស្រុងនៅវេលាម៉ោងប្រមាណជិត១២ ថ្ងៃត្រង់នៅថ្ងៃដដែលនោះ។
សមត្ថកិច្ចបានបញ្ជាក់ថាផ្ទះរងគ្រោះទាំង៥ ខ្នងផ្ទះនោះទីមួយ1/ ផ្ទះឈ្មោះ អ៊ែល ឡី ស/57ឆ្នាំ ជាស្ត្រីមេម៉ាយ ដែលជាផ្ទះកើតហេតុមុនគេ ខណៈស្ត្រីជាម្ចាស់ផ្ទះទៅធ្វើការនៅស្រុកឆ្ងាយ។ ដោយផ្ទះរបស់គាត់សង់ខ្ពស់ផុតពីដីទំហំ6m×7m មានពីរដំបូល ប្រក់ក្បឿង ជញ្ជាំងឈើ+ដែក (ឆេះទាំងស្រុង)។
ទី2/ ម្ចាស់ផ្ទះឈ្មោះ សឹម+អៃសះ ដែលផ្ទះរបស់គាត់សង់ខ្ពស់ផុតពីដី ទំហំ7m×13m មានបីដំបូល ប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះទាំងស្រុង)។ ទី3/ម្ចាស់ផ្ទះឈ្មោះ ម៉ាត់+អាំណះ
-ផ្ទះសង់ខ្ពស់ផុតពីដី ទំហំ7×13m មានបីដំបូល ប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះទាំងស្រុង)។ ទី4/ផ្ទះប្តីប្រពន្ធឈ្មោះ សេន+ស៊ះ
ផ្ទះសង់ខ្ពស់ផុតពីដី ទំហំ7×13m មានបីដំបូល ប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះទាំងស្រុង)។ ទី5/ផ្ទះឈ្មោះ ស្លេះ សាលី ស/45ឆ្នាំ ផ្ទះសង់ខ្ពស់ផុតដី ទំហំ7×13m មានបីដំបូល ប្រក់ក្បឿង ជញ្ជាំងក្តារ(ឆេះរោលក្តារជញ្ជាំង ជួយសង្គ្រោះបាន)។ និងទី6/ផ្ទះឈ្មោះ ម៉ាន ស៊ុលវ៉ះ ស/43ឆ្នាំផ្ទះសង់ខ្ពស់ផុតពីដី ទំហំ6×7m មានពីរដំបូល(ឆេះរោលក្តារជញ្ជាំង ជួយសង្គ្រោះបាន)។
សមត្ថកិច្ចបានបន្តថា ចំពោះការខូចខាត ទ្រព្យសម្បត្តិក្នុងផ្ទះ គឺ ផ្ទះដែលកើតហេតុដំបូង មិនទាន់ដឹងចំនួន ខូចខាតនៅឡើយទេដោយសារម្ចាស់ផ្ទះគាត់មិននៅដោយទៅធ្វើការ បេះស្វាយចន្ទីនៅខេត្តក្រចេះ។ ដោយឡែកផ្ទះចំនួន៥ ផ្សេងទៀតត្រូវបានម្ចាស់ផ្ទះនិងបងប្អូនប្រជាពលរដ្ឋក្នុងភូមិជួយជញ្ជូនចេញពីផ្ទះបានទាន់ពេល ដោយឆេះខូចខាតទ្រព្យសម្បត្តិបន្តិចបន្តួចប៉ុណ្ណោះ៕SRP

