លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការខេត្តសៀមរាប អញ្ជើញប្រកាសតែងតាំងអធិការនគរបាលស្រុកក្រឡាញ់ថ្មី

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ ២០២៣ នេះបានអញ្ជើញប្រកាសតែងតាំងអធិការនគរបាលស្រុកក្រឡាញ់ថ្មី។

ពិធីប្រកាសតែងតាំងភារកិច្ចអធិការនគរបាលស្រុកក្រឡាញ់ ធ្វើឡើងនៅអធិការនគរបាលស្រុកក្រឡាញ់ ដោយមានការចូលរួមពី ស្នងការរង ប្រធានការិយាល័យ អភិបាលស្រុកប្រធានក្រុមប្រឹក្សាស្រុកនិងមន្ត្រីអង្គភាពពាក់ព័ន្ធផងដែរ។

សូមជម្រាបថា លោកវរសេនីយ៍ទោ ហ៊ន បូវុធ នាយរងការិយាល័យកិច្ចការប៉ុស្ដិ៍ នៃស្នងការនគរបាលខេត្តសៀមរាបត្រូវបានតែងតាំងជាអធិការនគរបាលស្រុកក្រឡាញ់ ជំនួសលោកវរសេនីយ៍ឯក ជី បេងជន ដែលត្រូវចូលនិវត្តន៍៕SRP