ខេត្តសៀមរាប៖ស្នងការនគរបាលខេត្តសៀមរាបបានអះអាងថា ករណីបា..ញ់នៅក្រុងសៀមរាប ព័ត៌មានបឋម បណ្ដាលឱ្យស្លាប់២នាក់ កំពុងសង្គ្រោះបន្ទាន់ពីរនាក់។ នេះបើតាមលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានថ្លែងប្រាប់សៀមរាប ប៉ុស្ដិ៍ តាមទូរស័ព្ទនៅមុននេះបន្តិច។
សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ករណីបាញ់ប្រហារនៅក្រុងសៀមរាប នៅព្រឹកថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ ២០២៣ ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ប្រាប់សៀមរាប ប៉ុស្តិ៍ ថា ជនសង្ស័យបានធ្វើសកម្មភាពចំនួន ៣ ទីតាំង ទី១ បាញ់ប្អូនថ្លៃប្រុសស្លាប់ នៅភូមិតាវៀន សង្កាត់សាលាកំរើក ទី២បាញ់បងថ្លៃស្រី ទី៣ បាញ់ប្រពន្ធនៅផ្សារលើធំថ្មី ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប កន្លែងលក់ដូរ ហើយជនសង្ស័យបាញ់ខ្លួនឯងតែម្ដង ដោយជនសង្ស័យ ជាជនស៊ីវីល។
បើតាម លោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត សង្ស័យនិងប្រពន្ធកំពុងមានការប្ដឹងផ្ដល់គ្នានៅតុលាការផងដែរ។
លោកវរសេនីយ៍ឯកដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ហេតុការណ៍នេះស្លាប់ពីរនាក់៖ ទី១ ប្រពន្ធឈ្មោះ យ៉ង ផល្លី ទី២ ប្អូនថ្លៃឈ្មោះ ហាក់ ដារ៉ុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់បន្លែ ស្លាប់ក្នុងផ្ទះ។ ជនដៃដល់និងបងថ្លៃស្រី កំពុងសង្គ្រោះបន្ទាន់។
ជនរងគ្រោះទី ១ ឈ្មោះ យ៉ង ផល្លី ភេទស្រី អាយុ៣៨ឆ្នាំមុខរបរ លក់បន្លែ បណ្តាលអោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ជាអតីតប្រពន្ធ។ ទី២ ឈ្មោះ យ៉ង់ ស្រីមុំ អាយុ៤៧ឆ្នាំ រងរបួសធ្ងន់។ ចំណែកជនសង្ស័យមឈ្មោះ ផា លាងហែ ភេទប្រុសអាយុ ៤៣ ឆ្នាំ ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់លម្អិតនៅឡើយ៕SRP

