រថយន្តនេះ បុកផ្ដាច់ជីវិត មនុស្ស០២នាក់ នៅខេត្តកំពង់ធំ តៃកុងរត់គេចខ្លួន

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាមនុស្សចំនួន០២នាក់បានស្លាប់ដោយសារថយន្តមួយគ្រឿងបុកចំពេញទំហឹង។ ចំណែកតៃកុងរត់គេចខ្លួន បន្សល់ទុកតែរថយន្ត។
ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២០២.២០៣ ភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សេចក្ដីរាយការណ៍បានបន្តថាគ្រោះថ្នាក់ចរាចណ៍នេះរថយន្តម៉ាកMITSUBISHI PAJEROSPORT ពណ៌សពាក់ស្លាកលេខបន្ទាយមានជ័យ២B.៨៨៨១ បើកបរពីលិចទៅកើត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
ជនរងគ្រោះទី០១. ម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហៃ មី ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរទិញស្រូវ រស់នៅភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ។ ទី០២.ម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ដែក សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិក្រសាំង(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុបង្កឡើងដោយរថយន្តបើកបរក្នុងស្ថានភាពងងុយដេក ហើយរេចង្កូតទៅខាងឆ្វេងដៃបុកម៉ូតូ ដែលឈប់លើជាយផ្លូវក្នុងទិសដៅផ្ទុយគ្នា។ សមត្ថកិច្ចបាននាំយក វត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ រងចាំការដោះស្រាយតាមផ្លូវច្បាប់៕SRP

Leave a Reply