ក្រសួង តែងតាំង លោក លី ប៊ុនណា ជាប្រធានមន្ទីរ អប់រំយុវជននិងកីឡាខេត្តសៀមរាប ថ្មី

ខេត្តសៀមរាប៖រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោកហង់ ជួនណារ៉ុន បានសម្រេចតែងតាំង លោកលី ប៊ុនណា ជាប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តសៀមរាបថ្មី។នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំយុវជននិងកីឡា ចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងអប់រំ នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២០។ តាមប្រភពបញ្ជាក់ថា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តសៀមរាប ចាស់គឺចូលនិវត្តន៍៕SRP