ខេត្តសៀមរាប៖យុវជនម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត។
ហេតុការណ៍បានកើតឡើង នៅវេលាព្រលប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចន្លោះបង្គោលគីឡូ លេខ ២៩៨.២៩៩ ស្ថិតនៅភូមិ លលៃ ឃុំបាគង ស្រុកប្រាសាទបាគង។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះ
រថយន្ដមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2L-9222 បើកបរដោយឈ្មោះមិនស្គាល់អត្ដសញ្ញាណ ទិសខាងលិច ទៅកើត បានបត់ចូលផ្លូវវត្ដលលៃ ប៉ះទង្គិចនិងម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ សេរី០៨ ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ចាម1F -65 68 បើកបដោយ ឈ្មោះ សឿន សាក់ភេទប្រុសអាយុ ១៩ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំកន្រ្ទាំងស្រុកប្រាសាទបាគង ខេត្ដសៀមរាប (បណ្ដាលអោយស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ យន់ មករា ភេទប្រុសអាយុ ១៨ឆ្នាំ មានទីលំនៅភូមិពង្រ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប រងរបួសស្រាល បើកបរមានទិសដៅ ពីកើតទៅលិច។
សមត្ថកិច្ចបានបន្តថា អ្នកជិះម៉ូតូ ក្រោយពេលកើតហេតុរួច ម៉ូតូនិងអ្នកបើកបរ បានខ្ទាតទៅចូលរថយន្ដម៉ាកសាំងយ៉ុង ពណ៌សពាក់ផ្លាកលេខសៀមរាប 2B- 75 37 បើកបរដោយឈ្មោះ ផាវ ផង់ ភេទប្រុសអាយុ៤៧ឆ្នាំ មានទីលំនៅភូមិ កំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្ដ សៀមរាប បើកបរមានទិសដៅពីលិច ទៅកើត។
សមត្ថកិច្ចបានបញ្ជាក់ថា តៃកុងរថយន្ត សាំងយ៉ុង ត្រូវបានឃាត់ខ្លួនភ្លាមៗ។ ចំណែក រថយន្ដពាក់ផ្លាកលេខភ្នំពេញ 2L-9222 បានបើកបររថយន្ដរត់គេចខ្លួនបាត់។ ករណីនេះ
វត្ថុតាងម៉ូតូនិងរថយន្ដ សមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕SRP

