នគរបាលស្រុក​កងមាស​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​

0

ខេត្តកំពង់ចាម៖លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមា នៅពី​ថ្ងៃទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២២ បានចាត់តាំងលោកវរសេនីយ៍ទោ ថុង ភូរីវុធ អធិការរង​ទទួលផែនការងារយុត្តិធម៌ ដឹកនាំកំលាំងអធិការដ្ឋាននគរបាលស្រុកកងមាស ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកក្របៅ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ លូស្បៃម៉ុង នៅចំណុចបឹងចង្កែងទួយ ស្ថិតនៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម​។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ក្នុង​ប្រតិបត្តិការ​នេះ​ កម្លាំង​ជំនាញ​បាន​ធ្វើ​ការ​រឹបអូស​បាន​ លូស្បៃមុងចំនួន៤៣មាត់ វះបំផ្លាញព្រួលប្រវែង២៥០០ម៉ែត និងបង្គោលឈើ បង្គោលឫស្សីចំនួន៣០០ដើម ព្រមទាំង​បានចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញ ចំនួន៣៥គីឡូក្រាម។ ចំពោះ​ឯឧបករណ៍ ត្រូវបានដុតចោល តាមបញ្ជារបស់ លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកំពង់ចាម​។

សូមបញ្ជាក់ថាក្នុង​រដូវ​ទឹក​ទន្លេ​មេគង្គ​ហក់ឡើងនេះ​ គេ​សង្កេត​ឃើញ​ថា​ មាន​បទល្មើស​នេសាទ​ កេីនឡេីង​ព្រមជាមួយ​ផងផងដែ៕SRP